Sunday, August 14, 2016

ពុទ្ធឱវាទ៣យ៉ាង


ព្រះសម្មាសម្ពុទ្ធបានត្រាស់សម្តែងបង្ហាញប្រាប់ផ្លូវ

នៃសេចក្តីសុខមាន ៣ ប្រការ ជាសេចក្តីសុខដ៏ប្រសើរ,

សេចក្តីសុខទី ១ គឺការមិនធ្វើនូវអំពើបាបទាំងពួង ។

សេចក្តីសុខទី ២ គឺការបំពេញនូវសេចក្តីល្អ ឬការប្រព្រឹត្តិ

ធ្វើនូវអំពើល្អទាំងពួង ។ សេចក្តីសុខទី ៣ គឺការព្យាយាម

អប់រំចិត្ត ឬការសម្អាតចិត្តរបស់ខ្លួនឲ្យបានស្អាតផូរផង់ ។

ការអប់រំចិត្តឲ្យបានល្អ កុំឲ្យចិត្តនោះលុះក្នុងអំណាចនៃកិលេស

តណ្ហា គឺជាសេចក្តីសុខដ៏ប្រសើរក្រៃលែង ។ ...

*******************************************************

ចិត្តសុខសាន្ត នាំឲ្យបុគ្គលសុខសាន្ត !


ពុំមានសេចក្តីសុខណា ស្មើនឹងសេចក្តីស្ងប់ឡើយ !

សុខព្រោះធម៌ស្ងប់


នត្ថិ សន្តិ បរំ សុខំ កម្លាំងចិត្តស្ងប់បញ្ចប់ទុក្ខ

គឺព្រះនិព្វានបរមសុខ សុខស្ងប់ចាកទុក្ខព្រោះដឹងធម៌។

ត្រៃសិក្ខា


សីល ~ សមាធិ ~ វិបស្សនា ជាត្រៃសិក្ខាព្រះធម្មយាន
ចម្លងសត្វលោកចាកស្រេកឃ្លាន ឆ្ពោះព្រះនិព្វានក្សេមក្សាន្តពិត។
ព្រះធម៌បរិសុទ្ធព្រះពុទ្ធគុណ ជនានុជន~មានជីវិត

មិនត្រូវប្រមាទប្រមាណគិត សុចរិតប្រព្រឹត្តពិតមានសុខ។

សេចក្ដីរីករាយនឹងលោកនេះ គឺពេញចិត្ត ពេញថ្លើមនឹងទុក្ខ


សេចក្ដីរីករាយនឹងលោកនេះ គឺពេញចិត្ត ពេញថ្លើមនឹងទុក្ខ។
ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលកប្បៈ តថាគតនឹងប្រាប់អ្នកនូវទីពឹងរបស់ពួកសត្វអ្នកឋិតនៅកណ្ដាលនៃស្រះដែលត្រូវជរានិងមច្ចុគ្របសង្កត់ ព្រោះឱឃៈជាភ័យធំកើតឡើងហើយ ។
អកិញ្ចនំ អនាទានំ ឯតំ ទីបំ អនាបរំ
និព្វានំ ឥតិ នំ ព្រូមិ ជារាមច្ចុបរិក្ខយំ ។
ការមិនកង្វល់ ការមិនប្រកាន់មាំ នោះឯងជាទីពឹង ឯទីពឹងក្រៅពីនេះ ពុំមានទេ
តថាគតហៅនូវទីពឹងនោះថា និព្វាន ជាទីអស់ទៅនៃជរានិងមច្ចុ ដោយប្រការដូច្នេះ ។
ឯតទញ្ញាយ យេ សតា
ទិដ្ឋធម្មាភិនិព្វុតា
ន តេ មារវសានុគា
ន តេ មារស្ស បដ្ឋគូ ។

ពួកជនណា ជាអ្នកមានសតិ ដឹងនូវទីពឹងនោះ មានធម៌ឃើញហើយ ពួកជននោះ ជាអ្នកមិនលុះក្នុងអំណាចមារ ។

១៧.សច្ចៈដ៏ប្រសើរ


សុរមេធអង្គុយជ្រងោកមុខគិតមួយស្របក់ហើយក៏សួរឡើងថា "ចុះការដែលគេនិយាយថា អរិយសច្ចៈជាធម៌​ជ្រាលជ្រៅ យល់ដឹងបានដោយកម្រ សិក្សាបានដោយកម្រនុះ តើជាការពិតទេ? លោកម្ចាស់ ! " 
"រឿងនេះមិនពិតទេ" ព្រះថេរៈឆ្លើយតប "តាមការពិត អរិយសច្ចៈជាធម៌ដែលអ្នកផងអាចសិក្សាបានគ្រប់ពេល​ វេលាដោយមិនបាច់ខ្នះខ្នែងអ្វីច្រើនទេ មិនបាច់ដើរផ្លូវទៅណា មិនបាច់មានឧបករណ៍ជាគ្រឿងជំនួយណា ៗ ក្រៅតែពីប្រើបញ្ញាធម្មតានេះឯង ព្រោះហេតុអ្វី? ព្រោះថា អរិយសច្ចៈស្ថិតនៅនឹងយើងគ្រប់គ្នា សេចក្តីទុក្ខក៏​ពេញ​ណែន​ណាន់នៅនឹងខ្លួនយើង សមុទ័យ គឺ ហេតុប្រកើតទុក្ខក៏អាត់ណែននៅនឹងខ្លួនយើង និរោធនិងមគ្គ ដែលយើងត្រូវអប់រំប្រកើតនៅនឹងខ្លួនយើងដោយខ្លួនយើងនិងរបស់យើង កាលបើអរិយសច្ចៈស្ថិតនៅនឹងខ្លួន​យើងទៅហើយបែបនេះ ហេតុនោះយើងអាចសិក្សាអរិយសច្ចៈបានគ្រប់ពេលវេលា គ្រប់ទិវារាត្រី ទាំងទី​បិទ​បាំង​ទាំង​ទីកណ្តាលវាល ទាំងខណៈឈរ ដើរ អង្គុយឬទាំងខណៈដេក" 
"លោកម្ចាស់ ! ខ្ញុំកណាទើបតែដឹងនៅថ្ងៃនេះឯងថា អរិយសច្ចៈជាធម៌ដែលអ្នកណា ៗក៏អាចសិក្សាបាន​សព្វកាល 

Thursday, August 04, 2016

គ្មានទេអ្នកក្រ !!


គ្មានទេអ្នកក្រ !! មានតែអ្នកដែលមានទស្សនៈថា ខ្លួនក្រលំបាក ទើបមើលទៅក្រ។ សួរតាមត្រង់ នៅពេលដែលជួបគ្នា គេមើលពីភាពមានក្រទៅលើអ្វី? មើលលើសម្ភារៈ ឬក៏ត្រូវតែបើកបញ្ជីរសៀវភៅធនាគារបង្ហាញគ្នា?? 

Monday, August 01, 2016

ទម្លាប់អាក្រក់ទាំង ១០ យ៉ាងដែលអាចបំផ្លាញខួរក្បាលរបស់អ្នក


សារនេះបង្ហាញអំពីទម្លាប់អាក្រក់ទាំង ១០ យ៉ាងនៃមនុស្សសម័យថ្មីដែលធ្វើឱ្យ មានផលប៉ះពាល់ និងការវិវត្តរបស់ខួរក្បាល។ ចំនុចទាំងអស់នេះសុទ្ធតែជាការពិតទាំងអស់។ អនុញ្ញាតិឱ្យយើងខ្ញុំពិភាក្សាអំពីផលប៉ះពាល់នៃទម្លាប់អាក្រក់នីមួយៗដែលអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ខួរក្បាល។

១៦.សត្រូវដែលក្លាយជាសិស្ស


កំហកបំណងដ៏ធំសម្បើមធ្វើឲ្យពួកសាវ័កធំ ៗរបស់សញ្ជ័យវេលដ្ឋបុត្រជួបប្រជុំគ្នាដើម្បីពិចារណាទោសកំហុស​ របស់សុរមេធក្នុងយប់នុះឯង ព្រះគណាចារ្យសញ្ជ័យបានមកអង្គុយជាប្រធានក្នុងកិច្ចប្រជុំពិសេសនោះ ។
"នែសុរមេធ ! "គណាចារ្យជរាស្រដីឡើងដោយទឹកមុខស្រងូតស្រងាត់ "បង់កម្លាំងដែលយើងទុកចិត្តរើសយក​ ឯងជាអ្នកតំណាងទៅតស៊ូសម្តីជាមួយនឹងសាវ័ករបស់ព្រះសមណគោតម ត្បិតយើងដាក់ចិត្តជឿស៊ប់​ងប់នឹង​ ចំណេះដឹងនិងសមត្ថភាពព្រមទាំងបដិភាណវាងវៃរបស់ឯង ពីព្រោះឯងបានសម្តែងសមត្ថភាពឲ្យយើង​ឃើញ​មកហើយជាច្រើនដង យើងជឿស្លុងចិត្តថា ឯងនឹងនាំជ័យជម្នះមកកាន់គណៈរបស់យើង ផ្ទុយទៅវិញ ឯង​ត្រឡប់​ជានាំសេចក្តីអាម៉ាស់និងហាយនភាពមកកាន់គណៈ ជួសនឹងថាឯងទៅតស៊ូសម្តីជាមួយនឹងព្រះរេវត្តៈ​ភិក្ខុ​​យ៉ាង​ ខ្លាំងក្លាស្វាហិចស្វាហារប្រាថ្នាយកឈ្នះ ប៉ុន្តែឯងត្រឡប់ជាព្រមចុះចាញ់លោករេវត្តៈនោះយ៉ាង​ងាយ​ស្រួល ឯងធ្វើនេះមិនសមបីបើជាសាវ័កសំខាន់របស់សញ្ជ័យវេលដ្ឋបុត្រទេ ឯងគួរតែទទួលបានទោសទណ្ឌ​តាមសមគួរ"
សុរមេធអង្គុយឱនមុខចុះស្រតឹក 

Friday, July 22, 2016

សូមកុំរៀបការ ព្រោះតែ...


1 សូមកុំរៀបការ ព្រោះតែស្រលាញ់មួយភ្លេតឬមួយឆាវ!
2 សូមកុំរៀបការ ព្រោះតែគិតថាខ្លួនឯងមានអាយុច្រើនហើយ!
3 សូមកុំរៀបការ ព្រោះតែប៉ាម៉ាក់បង្ខំទាំងខ្លួនឯងមិនស្រលាញ់ទាល់តែសោះ!
4 សូមកុំរៀបការ ព្រោះតែមិត្តភ័ក្រ្ដចំអន់លេងថាឲ្យរៀបការក៏រៀបការតាមគេ!
5 សូមកុំរៀបការ ដោយសារចង់បញ្ឈឺអ្នកណាម្នាក់ឲ្យសោះ!
6 សូមកុំរៀបការ ដោយមិនបានឈ្វេងយល់ពីចិត្តគ្នាទាល់តែសោះ!
7 សូមកុំរៀបការ ដោយគ្រាន់តែគិតថាចង់សប្បាយ! ចង់សាក! ចង់ដឹង!
8 សូមកុំយករឿងរៀបការ មកលេងសើចឲ្យសោះ!
9 សូមកុំរៀបការ ព្រោះគិតថាគេជាអ្នកមានបានទៅសំណាង!
10 សូមកុំរៀបការដើម្បីចង់បំភ្លេចនូវអតីតកាល ដែលធ្លាប់មានចំពោះមនុស្ស ដែលយើងបានស្រលាញ់គេខ្លាំងបំផុត! ចាំសំដីខ្ញុំទុក បើយើងសម្រេចចិត្តរៀបការនឹងអ្នកណាម្នាក់ ត្រូវរៀបការដោយការស្រលាញ់ចេញពីបេះដូងយើងតែម្ដង! ហើយបើយើងសម្រេចចិត្តថានឹងរៀបការជាមួយនារីណាម្នាក់ យើងត្រូវមានតួនាទីសំខាន់បំផុត គឺអាចធ្វើជាបង្គោលដ៏រឹងមាំសម្រាប់ក្រុមគ្រួសារ ត្រូវខំប្រឹងរកស៊ី ឬក៏ធ្វើការរកលុយ ដើម្បីប្រពន្ធនឹងកូនឲ្យបានល្អ!

កុំយកប្រពន្ធមកហើយឲ្យគេលំបាកដោយសារតែយើងមិនអាចធ្វើជាមេគ្រួសារបាន! ត្រូវគិតឲ្យច្បាស់សិន មុននឹងសម្រេចរៀបការ ព្រោះជីវិតនូវលីវ គឺមិនដូចជីវិតមានគ្រួសារនោះទេ!

ប្រភព៖ហ្វេកប៊ុក


Sunday, July 10, 2016

១៥.អញេយ្យវាទី


"លោកសុរមេធ!" ព្រះថេរៈមានថេរដីកាឡើងបន្ទាប់ពីអង្គុយគិតរកវិធីចងរឹតគូតស៊ូឲ្យជាប់ក្នុងដៃ​ អស់ពេល​យូរបង្គួរ "តាមដែលខ្ញុំកូរណាស្តាប់លោកមកល្មម ចាប់សេចក្តីបានថា លោកមិនព្រមជឿថា មនុស្សយើងអាច​ដឹង​សេចក្តីពិតបានទេ ទោះបីឃើញដោយភ្នែកខ្លួនឯងក៏ដោយ លោកនៅតែមិនជឿថា ភ្នែករបស់លោក​អាច​រាយ​ការសេចក្តីពិតឲ្យលោកដឹងបានទេ អញ្ចឹងមែនទេ?"
"ត្រឹមត្រូវហើយ លោកម្ចាស់ ! " សុរមេធឆ្លើយ​ "មិនត្រឹមតែភ្នែកប៉ុណ្ណោះទេ ដែលខ្ញុំកណាមិនជឿ សូម្បីតែ​សម្លេងដែលត្រចៀកបានឮ ក្លិនដែលច្រមុះបានធុំ រសដែលអណ្តាតបានភ្លក់ ផស្សៈដែលកាយពាល់ត្រូវ និងអារម្មណ៍ដែលចិត្តគិត ខ្ញុំកណាក៏មិនជឿដែរ ​ខ្ញុំកណាចាត់ទុកថា ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត នៅជាអាយតនៈដែលមិនគួរឲ្យជឿទុកចិត្តបាន ព្រោះជួនកាលអាយតនៈទាំងនេះរាយការខុសៗ ឲ្យយើងដឹង ឧទាហរណ៍ដូចជា បើលោកទៅឈរត្រង់កណ្តាលថ្នល់វែងអន្លាយនៃក្រុងរាជគ្រឹះ លោកនឹងមើលឃើញថា ថ្នល់ត្រង់កន្លែងដែលលោកឈរនោះធំល្វឹង ប៉ុន្តែនៅពេលដែលលោកសម្លឹងមើលតាមបណ្តោយថ្នល់ទៅ​ខាង​មុខ លោកនឹងឃើញថា ថ្នល់ស្តួចទៅៗ រហូតដល់ទាំងសងខាងថ្នល់ប្រសព្វមុខគ្នា មើលទៅជាថ្នល់បិទជិត តើលោកជឿទេថាថ្នល់ទៅជាយ៉ាងនោះពិតតាមដែលលោកឃើញដោយភ្នែកឬទេ?" 

យកការស្រលាញ់ធ្វើជាកម្លាំងចិត្តតស៊ូ


---- [ ] កាលពី៣ឆ្នាំមុន ខ្ញុំបានលួចស្រឡាញ់នារីម្នាក់តាមរយះFacebook ដោយទាំងមិនមាន Friend និងមិនហ៊ាន Add ទៅគេឡើយ បានត្រឹមតែមើលរូបគេតាម Facebook ជារៀងរាល់ថ្ងៃ។ ដោយឆាប់ចង់ស្គាល់គេខ្ញុំក៏ស្វែងរក Account Facebook មិត្តរបស់គេម្នាក់ ដើម្បីទំនាក់ទំនងនឹងបានឆាប់ស្គាល់គេ។ រឿងនោះក្លាយជាការពិតមែន ខ្ញុំក៏បានក្លាយជា Friend ជាមួយគេដូចចិត្តដែលប្រាថ្នា។

Monday, July 04, 2016

ទម្លាប់អាក្រក់១០យ៉ាង ដែលបំផ្លាញ ខួរក្បាលរបស់អ្នក ទាំងមិនដឹងខ្លួន


សុខភាព៖ ខួរក្បាលប្រៀប បាននឹងស្ដេច គ្រប់គ្រងអាណាចក្រ នៃរាងកាយ ព្រោះជាអ្នកបញ្ជា គ្រប់យ៉ាងឲ្យដំណើរ ទៅតាមរបៀបរៀបរយ តែបើយើងមិនថែរក្សាវា ឲ្យមានលំនឹងទេ វានឹងមានទុក្ខទោស យ៉ាងច្រើន នៅពេលដែល យើងមាន វ័យកាន់តែជ្រេ ដូចជាជំងឺវង្វេងវង្វាន់ ភ្លេចភ្លាំង អាចលែងដឹង លែងចងចាំ សូម្បីតែខ្លួនឯងថា ជាអ្នកណា ។

Sunday, July 03, 2016

ពេលណាស្នេហាក្លាយជាភ្នក់ភ្លើង


នៅក្រោមដំបូលផ្ទះសុទ្ធតែមានទុក្ខជាកម្មសិទ្ធិខ្លួនឯង មានទុក្ខធ្ងន់ខ្លះ ស្រាលខ្លះ ដូចៗគ្នាទាំងអស់ អ្នកក្រ​គ្មានលុយចាយក៏កើតទុក្ខ។ ក្នុងខណៈពេលដែលអ្នកមានស្តុកស្តម្ភមានប្រាក់មាសដូចគេចាក់គរ ក៏កើតទុក្ខ​បាន ព្រោះដោយសារលុយកាក់មិនអាចទិញសេចក្ដីសុខបាន ប៉ុន្តែពេលខ្លះទៀតលុយទាំងអស់នោះ​មិន​អាចកំចាត់បង់សេចក្ដីទុក្ខដែលមានឲ្យអស់ទៅបាន។ ម្ចាស់សំណួរនេះកើតទុក្ខយ៉ាងខ្លាំង គឺជាមនុស្ស​ដែល​មានលុយកាក់ច្រើនចាយវាយមិនអស់ ប៉ុន្តែបែរជាមានរឿងកើតទុក្ខមិនអាចកែខៃបាន។

ពេញចិត្ត




បទធម្មវិភាគ មិនថាយើងកំពុងធ្វើអ្វី នឹងមានមនុស្សក្លំមើលយើងជានិច្ច មិនថាយើងនិយាយអ្វី ក៏មាន​មនុស្សផ្ចង់ស្តាប់យើងជានិច្ច មិនថាយើងនឹងគិតអ្វី នឹងមានមនុស្សរត់តាមគំនិតរបស់យើងជានិច្ច។

Friday, July 01, 2016

ជីវិតក្រីក្ររបស់គ្រួសារគ្រិស្តៀណូ រ៉ាណាដូ


គេថាមនុស្សកុំមើលងាយមនុស្ស វាសនាមនុស្សម្នាក់ៗមើលមិនឃើញទេ អ្នកមានកុំអាលអរ អ្នកក្រកុំអាលភ័យ អ្វីៗអាចសម្រេចតាមកម្លាំងកម្ម ដែលបានខិតខំសាងឡើងដោយអំណាចចិត្តមិនព្រមចុះចាញ់ងាយៗ ។ ដូចជាជីវិតរបស់រ៉ាណាដូ តើមានមនុស្សប៉ុន្មាននាក់ ថាគាត់មានវាសនាបែបនេះនុ៎ះ!!!​

១៤.សិស្សឯកលោកសញ្ជ័យ


ឯក្រុងរាជគ្រឹះជារាជធានីនៃមគធរដ្ឋ បន្ទាប់ពីបង្រ្កាបប្រាបប្រាមពួកនិគ្រន្ថបានក្នុងវិប្រតិការហើយ កិត្តិយស​ឈ្មោះ​ សម្លេងរបស់ព្រះរេវត្តត្ថេរក៏ល្បឺរន្ទឺឮខ្ចរខ្ចាយទៅពាសពេញរាជធានីនិងតាមភូមិ ឃុំ និគម ជនបទក្បែរ​ខាង ញ៉ាំងសេចក្តីច្រណែននិន្ទាឈ្នានីសនិងអាឃាតព្យាបាទ​ឲ្យកើតដល់ពួកអ្នកបួសក្រៅព្រះពុទ្ធសាសនា ​ជាច្រើនពួក ក្នុងចំណោមអ្នកបួសទាំងនោះ សាស្តាសញ្ជ័យវេលដ្ឋបុត្រដែលធ្លាប់ជាគ្រូរបស់ព្រះសារីបុត្រ និង ព្រះមោគ្គល្លាន មើលទៅហាក់ដូចជាមានសេចក្តីច្រណែនឫស្សាច្រើនជាងសាស្តាដទៃពីព្រោះថា លោក​មាន​កំហឹងកំហល់តាំងពីដំបូងម្លេះ ដែលលោកត្រូវបាត់បង់សាវ័ក សំខាន់ ២ អង្គឲ្យដល់ព្រះ​សមណគោតម  ប៉ុន្តែ​បុញ្ញាធិការរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ធំធេងជាងលោកច្រើនណាស់ លោកទើបទប់សង្កត់ចិត្តស្ថិតនៅ​ក្នុងសន្តាការរហូតមក  រហូតមកដល់ឥឡូវនេះ ហេតុការណ៍សោកាបានកើតឡើងដល់ព្រះពុទ្ធសាសនាហើយ ព្រោះទង្វើរបស់ព្រះទេវទត្ត ធ្វើឲ្យស្ថានភាពរបស់ព្រះពុទ្ធសាសនាក្នុងដែនមគធៈញាប់ញ័ររញ្ជួយ លោក​សញ្ជ័យ​ទើបឆក់ឱកាសសមគួរនេះ ជម្រះបញ្ជីគំនុំសត្រូវចាស់នេះម្តង ដំណឹងបរាជ័យរបស់ពួកនិគ្រន្ថចំពោះ​ ភិក្ខុសាវ័ករបស់ព្រះសមណគោតម ប្រៀបដូចជាប្រេងដែលបាចផ្សាចទៅលើគំនរភ្លើងនៃគំនុំរបស់លោក លោកស្ទើរតែប្រកាសតស៊ូសម្តីថ្វីមាត់ជាមួយនឹងព្រះរេវត្តៈដោយខ្លួនឯង ប៉ុន្តែត្រូវពួកសាវ័កហាមឃាត់ 

Monday, June 27, 2016

៦ រឿង ឈប់ឈឺក្បាលវិលមុខរឿងលុយ

៦ រឿង ឈប់ឈឺក្បាលវិលមុខរឿងលុយ ដាក់ផែនការកើត ជីវិតនឹងមានសេចក្ដីសុខ


រឿងលុយកាក់ជារឿងមួយដែលមនុស្សគ្រប់គ្នាត្រូវយកចិត្តទុកដាក់បំផុត ព្រោះបើមិនដាក់ផែនការហើយ វាពិតជាមានកំហុសកើតឡើងដោយយថាហេតុណាមួយជាក់ជាមិនខានឡើយ។ អ្នកអាចត្រូវប្រើប្រាស់ ពេលវេលាច្រើនឆ្នាំក្នុងការព្យាបាលមើលថែរក្សាជាក់ជាពុំខាន ហើយវាមិនមែនជាការងាយស្រួលដែរ។ ម៉ានីហ្គូរូ(MoneyGuru.co.th) យល់យ៉ាងច្បាស់ថា ទើបលើកយកអត្ថបទមួយមកណែនាំ ដែលជារឿង ពាក់ព័ន្ធទៅនឹងលុយកាក់៦ ចំណុច ដែលជាកត្តាមួយដ៏សំខាន់ក្នុងផ្នែកសេដ្ឋកិច្ច វាធ្វើឲ្យអ្នកត្រូវពិបាក ខ្វល់ចិត្តអស់ជាច្រើនឆ្នាំកន្លងមកនេះ។

Sunday, June 26, 2016

រឿង​ដ៏​អស្ចារ្យ​ទាំង​៦​នឹង​កើត​មាន​ឡើង ​ប្រសិន​បើ​អ្នក​ទម្លាប់​ខ្លួនអាន​មុន​ពេល​គេង​រាល់​យប់


មិន​ថា​អ្នក​រវល់​យ៉ាង​ណា​ទេ ការ​ឆ្លៀត​ពេល​អាន​សៀវភៅ ​គឺ​ជា​រឿង​ដ៏​ល្អ​មួយ​សម្រាប់​ទាំង​​បង្កើន​ពុទ្ធិ​ ​និងអប់រំ​ផ្លូវ​ចិត្ត។ ខាង​ក្រោម​នេះ​គឺ​ជា​អត្ថ​ប្រយោជន៍​ទាំង​៦​ដែល​អ្នក​អាច​ទទួល​បាន​ពី​ការ​អាន​សៀវភៅ​មុន​ពេល​គេង​រាល់​យប់៖


Thursday, June 23, 2016

ការគ្រប់គ្រង់អារម្មណ៍ពេលវាមិនបានដូចចិត្ត


ពេលវាមិនបានដូចចិត្ត វាច្រើនតែទាស់ចិត្តមែនទេ? អ្នកណាៗក៏មានការទាស់ចិត្ត ឬថ្នាំងថ្នាក់ចិត្តដែរ គ្រាន់តែវាច្រើនឬតិច វាស្ថិតនៅលើមនុស្សម្នាក់ៗ។ មនុស្សខ្លះគ្រាន់តែថ្នាំងថ្នាក់ចិត្តបន្តិចបន្តួច និងអ្នកខ្លះទៀតក៏ពុះកព្រ្ជោលឡើងមកខ្លាំងក្លា។ អ្នកខ្លះទៀតសោតគ្រាន់តែសម្លឹងមើលមុខម្តេចម្តារ ក៏ប្រើសម្តីច្រឡោងខាម ហូតកាំភ្លើងបាញ់សម្លាប់ ដកកាំបិតចាក់កាប់មនុស្សភ្លាមមួយរំពេច ចោទប្រកាន់ថា គេហ្នឹងបានជាន់ឈ្លីប្រមាថមើលងាយកិត្តិយសខ្លួនយ៉ាងនេះយ៉ាងនោះក៏មានដែរ។ សួរថា តើគួរធ្វើយ៉ាងណាល្អ?

សុខកាយ សុខចិត្តគឺសុខពិត



សូមកុំគិតថា ត្រឹមតែអង្គុយហើយបិទភ្នែក គឺជាការបដិបត្តិធម៌ឲ្យសោះ ! បដិបត្តិធម៌ គឺរក្សាចិត្តឲ្យមូលនឹងស្មើក្នុងអារម្មណ៍តែមួយ ឲ្យចិត្តតាំងនៅក្នុងកាយជានិច្ច រួចហើយត្រូវមានសតិដឹងជាមួយឥរិយាបថគ្រប់ៗកាល ! ។ កុំគិតថា ពេលចេញពីអង្គុយ ថាជាការចេញពីសមាធិឲ្យសោះ គឺអ្នកគ្រាន់តែផ្លាស់ប្តូរឥរិយាបថតែប៉ុណ្ណោះ ! ។ សតិត្រូវនៅជាមួយកាយ តាមមើលឥរិយាបថ ដោយការដឹងខ្លួន បែរទៅមុខ ទៅក្រោយ ងាកឆ្វេង ងាកស្តាំ ដឹង ដេក ដើរ ដឹង ចិត្តត្រេកអរដឹង មួរម៉ៅ ដឹង ស្ងប់ដឹង អន្ទះសារដឹង .... ចង់ធ្វើខុសដឹង តែមិនធ្វើតាមដឹង ! ពេលជិតស្លាប់ដឹង ឃុំគ្រងរក្សាចិត្តមិនឲ្យរាយមាយ មិនធ្លាក់គន្លងស្រឡាញ់ស្អប់ ឲ្យនៅមូលស្មើជាឯកគ្គតាចិត្តទើបអាចយកឈ្នះយមទូតបាន៕

កុំយករវល់មកដាក់ខ្លួនច្រើនពេក


កុំយកភាពរវល់ដើម្បីបង្កើតការរស់នៅ ជាជាងការបំភ្លេចដើម្បីបង្កើតជីវិត ! ពុំនោះទេអ្នកនឹងរវល់រកតែពេលងាប់គ្មានឡើយ រវល់រហូតដល់ភ្លេចសុខភាព រវល់រហូតហួសពេលមើលថែខ្លួនឯង រវល់លែងដឹងថាអ្វីជាសុភមង្គលពិតរបស់ជីវិត ទីបំផុតត្រូវស្លាប់ព្រោះតែរវល់ ឬត្រូវធ្លាក់នរកព្រោះតែភាពរវល់ !

តម្រិះជិះកឯង


មានបុរសម្នាក់ គាត់ជាអ្នករកស៊ីខាងបោះពុម្ព ថតចម្លងដែលមានជំនាញខាងធ្វើឯកសារបន្លំសឹងតែគ្រប់ប្រភេទ។ មានថ្ងៃមួយនោះគាត់​បានទៅហូបគុយទាវនៅក្នុងហាងមួយ ដែលជាហាងមិនស្របច្បាប់ តែម្ចាស់ហាងបានទៅសុំឲ្យគាត់ធ្វើប័ណ្ណអនុញ្ញាតលក់ដូរក្លែងក្លាយមួយមកព្យួរទុកក្នុងហាង។

មិនហ៊ានដាច់ចិត្តឲ្យព្រះនាងយ៉


កាលពីព្រេងនាយ ក្នុងនគរមួយ មានព្រះមហាក្សត្រមួយអង្គ មានព្រះរាជធីតាពីរអង្គ ដែលមានទឹកភ្នែកបែ្រក្លាយជាមាសពេជ្រ។

ព្រះរាជធីតាបងបានរៀបអភិសេកជាមួយបុរសម្នាក់ ដែលប្រើប្រាស់ទឹកភ្នែករបស់ព្រះនាង​ ដើម្បីកសាងនគរមួយ។ចំណែកឯព្រះរាជធីតាប្អូនក៏បានរៀបអភិសេកជាមួយបុរសកសិករម្នាក់ដែរ។

មុនពេលព្រះបិតាជីតចូលទីវង្គតទៅ បានជួបនឹងព្រះរាជធីតាទាំងពីរអង្គ។ ព្រះរាជធីតាបងពោរពេញទៅដោយមាសពេជ្រកែងកង ប៉ុន្តែព្រះរាជធីតាប្អូនក្ររហាម មិនសូវមានទ្រព្យច្រើនទេ។

ព្រះបិតា​ទ្រង់មានការភ្ញាក់ផ្អើលជាខ្លាំង ក៏ទ្រង់បានសួរទៅបុរសកសិករនោះថា វាច្បាស់ណាស់ថា សូម្បីតែតំណក់ទឹកនេត្រានាងមួយតំណក់ ក៏អាចគ្រប់គ្រាន់សម្រាប់ពួកឯងរស់នៅស្រួលបានដែរ តើចុះហេតុអី?

បុរសកសិករនោះក្រាបទូលតបថា ទូលបង្គំម៉េចហ៊ានដាច់ចិត្តឲ្យព្រះនាងយ៉ទៅ!
.................................................
ប្រភព៖ ហ្វេកប៊ុក
កែ.ចាន់

មនុស្សល្អឥតខ្ចោះ គ្មានទេលើលោក


.......បើអ្នកស្រលាញ់ជ្រើសរើស “មនុស្សស្រីដែលស្អាត និងស៊ីវិល័យ” អ្នកត្រូវទទួលស្គាល់ការចាយវាយខ្ជះខ្ជាយរបស់នាង។
.......បើអ្នកស្រលាញ់ជ្រើសរើស “មនុស្សស្រីដែលចេះធ្វើការរកលុយ” អ្នកត្រូវទទួលដឹងពីចំណុចខ្វះខ្វាតក្នុងការងារមេផ្ទះរបស់នាង។
........បើអ្នកស្រលាញ់ជ្រើសរើស “មនុស្សស្រីដែលពូកែការងារមេផ្ទះ”​អ្នកត្រូវដឹងពីភាពអសមត្ថភាពនៃការរកលុយរបស់នាង។
........បើអ្នកស្រលាញ់ជ្រើសរើស “មនុស្សស្រីដែលក្លាហាន និងមានហេតុផលផ្ទាល់” អ្នកគួរទទួលដឹងពីភាពក្បាលរឹងរបស់នាង។
........មនុស្សល្អឥតខ្ចោះ គ្មានទេលើលោក មានតែក្នុងក្តីសុបិនប៉ុណ្ណោះ

.............................
ប្រភព៖ ហ្វេកប៊ុក

កុំឲ្យតែដុត អាណិតអញ


មានសាលារៀនមួយនៅជាប់ចំការអំពៅ
ជាប្រចាំក្មេងៗតែងចូលមកលួចកាប់អំពៅយកទៅញាំជារៀងរាល់ថ្ងៃ
ម្ចាស់អំពៅទ្រាំមិនបានក៏បានសរសេរផ្លាកបិតដើមអំពៅថា
តើអាក្មេងៗដឹងអត់ថា កាំភ្លើងមួយដើមសម្លាប់មនុស្សបានប៉ុន្មាននាក់?

ពីរថ្ងៃក្រោយមកមានក្មេងជើងល្អម្នាក់បានសរសេរបិតពីលើផ្លាកនោះថា
តើដឹងអត់ ឈើគូសមួយប្រអប់ដុតបានអំពៅប៉ុន្មានចំការ ?

ពេលម្ចាស់អំពៅបានឃើញក៏ប្តូរគំនិត សរសេរទៅវិញថា
ច្រាស់បានអាប្រកាច់!!! កុំឲ្យតែដុត អាណិតអញ.... 🙏🏻😁
.............................................

ប្រភព : Facebook

Wednesday, June 22, 2016

៧ ប្រយោគមានប្រសិទ្ធភាពទៅកាន់ភាពជោគជ័យរបស់មហាសេដ្ឋីហ្វប


មនុស្សជាច្រើនកើតទុក្ខមិនសុខចិត្ត អស់សង្ឃឹម អល់ឯករារែក និងស្រមើស្រមៃរវើយរវាយសុបិនថា ភាពជោគជ័យនៅសែនឆ្ងាយ លើកដៃបក់មិនឃើញ ដង្ហើយហៅមិនឮ។ ទើបគោលគំនិតល្អដើម្បីជីវិត បានដកស្រង់យកនូវពាក្យពេចន៍៧ប្រយោគ មកបកប្រែទុកជាប្រយោជន៍ដល់មនុស្សដែលមានបំណងចង់ជោគជ័យក្នុងជីវិត។ ព្រោះហេតុអ្វី? ពីព្រោះថា ៧ប្រយោគនេះមានប្រសិទ្ធភាពខ្លាំងណាស់របស់មហាសេដ្ឋីដែលបានទទួលរៀបចំចំណាត់ថ្នាក់ពីទស្សនាវដ្តីហ្វបថា ជាបុគ្គលដែលមានបំផុតក្នុងពិភពលោកប្រចាំឆ្នាំ ២០១៦ នេះ ដើម្បីចែករំលែកដល់អ្នកចូលចិត្តអានទុកជាជំនួយសតិស្មារតី និងកម្លាំងចិត្ត ដើម្បីឲ្យកម្លាំងចិត្តស្ទុះឡើងបន្ថែមមួយកម្រិតទៀត។

Saturday, June 18, 2016

១៣.នយោបាយចាស់ដែលឥតបានការ

មុនពេលត្រឡប់ទៅក្រុងពារាណសី មេត្តិយសេដ្ឋីនិងនាងគ្រហបតានីបានធ្វើកិច្ចសន្យាជាមួយគ្នាក្នុងចំណុច​ រាយរងជាច្រើនទៀត ដូចជា នៅពេលលីលាវតីនៅក្នុងទីកន្លែងមួយគ្រប់ ៦ ខែហើយ ត្រូវឲ្យភាគីមួយ​ទៀតជា​អ្នកចាត់ចែងនាំលីលាវតីទៅឲ្យភាគីមួយទៀត និងនៅពេលនាងចម្រើនវ័យវឌ្ឍនាការសមគួរនឹងមានគូគ្រង​ហើយ ភាគីណាមួយនឹងចាត់ចែងក្នុងរឿងគូគ្រងតែម្នាក់ឯងមិនបានទេ តោងតែទទួលបានសេចក្តីយល់ស្រប​ពីភាគីមួយទៀតសិនជាដើម។

Monday, June 13, 2016

១២.ធីតាពីរត្រកូល


ទាំងលោកសេដ្ឋី ទាំងនាងគ្រហបតានីអង្គុយធ្មឹងទ្រឹងអស់ពេលជាយូរ លីលាវតីតូចទំនងជាសង្កេតឃើញ​ បរិយាកាសតឹងតែងក្នុងខណៈនេះទើបសម្លឹងមើលមុខអ្នកនោះម្តងអ្នកនេះម្តង ហើយនិយាយឡើងថា​

យកត្រាប់ចំណុចអាក្រក់របស់អ្នកដទៃ


ថ្ងៃនេះសូមលើកយករឿងនិទានចិនខ្លីមួយមកចុះផ្សាយឲ្យប្រិយមិត្តបានអានកំសាន្តលេងអារម្មណ៍លំហែកាយមួយសិន គឺរឿង យកត្រាប់ចំណុចអាក្រក់របស់អ្នកដទៃ។ នាងសៃស៊ីជាស្រ្តីស្រស់សោភាម្នាក់របស់ចិន ដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងល្បីថា ស្អាតខ្លាំងណាស់ ប៉ុន្តែសៃស៊ីមានអាការជម្ងឺបេះដូងបន្តិច។ ពេលខ្លះនាងក៏ឈឺដើមទ្រូងត្រូវយកដៃខ្ទប់ដើមទ្រូងជាប់ មានទឹកមុខខ្មូរក្រមូវភ្លាមៗ។ ប៉ុន្តែស្រីស្អាតធ្វើអ្វីក៏ស្អាតដែរ យកដៃក្តោបដើមទ្រូងធ្វើមុខឡើងស្អុយខ្មូរ ហើយអ្នកផងទាំងពួងនៅតែប្រាប់ថានាងស្អាតដដែល។

នឿយហត់នឹង “សេចក្ដីសុខ”


ក្មេងស្រីដែលមានវ័យ៥ខួបម្នាក់អប់អរសារទរឆ្លងបុណ្យខួបកំណើតរបស់ខ្លួនក្នុងចំណោមភាពសប្បាយរីករាយរបស់អ្នកជិតខាង។ ថ្ងៃនេះគ្រប់យ៉ាងមើលទៅដូចជាវិសេសវិសាលទាំងអស់ តាំងតែពីក្រោកពីគេងក៏មានកាដូច្រើនសន្ធឹកសន្ធប់គរនៅលើគ្រែ។ ចំណែកនៅឯសាលារៀនវិញ នាងត្រូវបានគេររើសឲ្យធ្វើជារាជនីប្រចាំបន្ទប់ និងមានកិច្ចកម្មពិសេសជាងរាល់ថ្ងៃ។ ពេលល្ងាចបន្តិចមាអ៊ុំពួមីង និងជីដូនជីតានាងម្នាក់ៗសុខចិត្តមកអប់អរសារទរពិធីឆ្លងបុណ្យខួបកំណើតនាង និងត្រៀមអុចកាំជ្រួចផ្កានៅពេលយប់ទៀត។

ដំរីមួយត្រូវបានគេប្រហារជីវិតដោយការព្យួរក


ចម្លែកប៉ុន្តែពិត! ម៉ារីដំរីទីមួយរបស់ពិភពលោកមួយនេះត្រូវបានគេប្រហារដោយការព្យួរក

ថ្នាក់ទោសប្រហារជីវិតព្យួរកជាកម្មវត្ថុដែលត្រូវបានគេស្រាវជ្រាវរកឃើញដោយមនុស្សដើម្បីដាក់ទោសដល់មនុស្សជាតិដូចគ្នា ប៉ុន្តែជាលើកទីមួយហើយនៅក្នុងអតីតកាល ដែលមនុស្សយើងធ្លាប់ប្រើប្រាស់វីធីឃោរឃៅនេះប្រហារជីវិតសត្វដូចគ្នា ថែមទាំងជាសត្វដែលគេជឿថាជាសត្វធំបំផុតលើគោកទៀតផង នោះគឺដំរីឈ្មោះថា ម៉ារី ដែលជាដំរីដែលជាទីចំណាប់អារម្មណ៍ពីក្រុមល្ខោនសួនសត្វស្បាក។

Saturday, June 11, 2016

១១.ដំណឹងល្អចេញពីព្រះសង្ឃ


មេត្តិយសេដ្ឋី និងគណានុចរត្រឡប់មកដល់ទ្វារនគរក្នុងពេលអធ្រាត ឆ្មាំទ្វារបានបើកទ្វារតូចឲ្យចេញតាម​ដែល​យល់ស្របគ្នា នៅពេលត្រឡប់មកដល់បន្ទាយសម្នាក់ លោកសេដ្ឋីសង្កេតឃើញថា បរិវាររបស់លោកខ្លះ​បាន​សម្រាន្តលក់ទៅហើយ ប៉ុន្តែអ្នកខ្លះក៏នៅអង្គុយជាក្រុមជំនុំគ្នាដែរ នៅពេលឃើញលោកសេដ្ឋីវិលត្រឡប់មកវិញ អ្នកដែលមិនទាន់សម្រាន្តលក់ក៏ចូលមកចោមរោមសាកសួរដល់ហេតុការណ៍ដែលកើតឡើងដោយចំណាប់អារម្មណ៍ លោកសេដ្ឋីក៏តំណាលឲ្យស្តាប់តាំងពីដើមដល់ចប់ ធ្វើឲ្យអ្នកខ្លះដែលនៅសន្ទិះសង្ស័យជឿដោយ​អស់​សង្ស័យថា  រត្តបាណី គឺលីលាវតីក្នុងជាតិមុនពិតមែន ។ 

Friday, June 10, 2016

១០.ផ្ទះធ្លាប់នៅលំនៅធ្លាប់អាស្រ័យ

ដាក់រូបជាតំណាងលោកបិណ្ឌបាត្រ
បន្ទាប់ពីទទួលទានអាហារល្ងាចរួចរាល់ហើយ រត្តបាណីក៏អន្ទោកអន្ទោលបិតាឲ្យនាំទៅ "ផ្ទះរបស់នាង" ខាងក្នុងក្រុងសាវត្ថី  លោកសេដ្ឋីបានបែងចែកកម្លាំងមនុស្សឲ្យផ្លាស់វេនគ្នានៅយាម និងឲ្យពាក្យណែនាំ​ដែលចាំបាច់ហើយ ក៏នាំរត្តបាណីនិងអនុចរ ២ ឬ ៣ នាក់ទៀតដើរតម្រង់ទៅកាន់ទ្វារធំ ប៉ុន្តែចាត់ទុកថា ​ជា​សំណាងអាក្រក់របស់លោកសេដ្ឋីនិងធីតាតូចយ៉ាងក្រៃលែង ព្រោះបា្រកដឃើញថា នាយទ្វារបាលបានបិទទ្វារ​នគរ​ទៅហើយមុនពេលដែលលោកសេដ្ឋី និងអនុចរមកដល់បន្តិច នៅពេលដឹងថាទ្វារនគរបិទហើយ រត្តបាណីដល់ថ្នាក់ទ្រហោយំហ៊ូយដោយទោមនស្ស ព្រោះនាងមានបំណងចង់នឹងទៅដល់ឲ្យបានឆាប់​ជាទីបំផុត និងមិនព្រមត្រឡប់ទៅកាន់ក្បួនរទេះវិញទេល្គឹកណាមិនបានចូលទ្វារក្រុងទៅផ្ទះដើមរបស់ខ្លួន ។ 

Thursday, June 09, 2016

៩.កុមារីរលឹកជាតិ


ទំនាយរបស់បុរោហិតាចារ្យធ្វើឲ្យមេត្តិយសេដ្ឋីវិលត្រឡប់ទៅកាន់ប្រាសាទវិញដោយមិនសូវសប្បាយចិត្ត ព្រោះនឹកខ្វល់អំពល់ចិត្តអំពីអនាគតរបស់កុលធីតាខ្លួន មេត្តិយសេដ្ឋីខំចិញ្ចឹមបីបាច់និងរក្សាការពារកុលធីតាជាពិសេស បានផ្តែផ្តាំមេនំឲ្យមើលថែកុលធីតាឲ្យបានល្អ មិនឲ្យនាំចេញទៅក្រៅបរិវេណប្រាសាទទេ និងមិនឲ្យមនុស្សចម្លែកមុខសុំពបីលេងជាដាច់ខាត រត្តបាណីបានចម្រើនវ័យឡើងតាមទិនទិវាដែលកន្លងទៅ រហូតដល់មានអាយុបាន ៤ ឆ្នាំ នាងសម្តែងឫកពានិងពាក្យសម្តីប្លែកៗឲ្យមេដោះបានស្តាប់ឮនៅថ្ងៃមួយ ខណៈដែលកំពុងលេងលើវាលស្មៅមុខប្រាសាទមួយអន្លើដោយមេដោះ រត្តបាណីបានដើរត្រង់ទៅកាន់ទ្វារធំ ដើម្បីចេញទៅខាងក្រៅ មេដោះតាមទៅពមកវិញនិងសួរថាតើនឹងទៅណា កុមារីតូចបានឆ្លើយថានឹងទៅក្រុងសាវត្ថី  ចម្លើយរបស់នាងនាំមកនូវសេចក្តីភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះគ្មានអ្នកណាដឹងថា ហេតុអ្វីបានជានាងស្គាល់ក្រុងសាវត្ថីទេ មួយឆ្នាំតមកទៀត នៅពេលនាងមានអាយុជិតគ្រប់ ៥ ឆ្នាំ ខណៈដែលមេដោះស្រែកហៅ នាងថា "រត្តបាណី! រត្តបាណី!" នាងបានសម្លឹងមើលមេដោះដោយអាការសម្តែងសេចក្តីមិនពេញចិត្ត ហើយឆ្លើយថា

៨.និគ្រន្ថបរាជ័យ


គ្រាន់តែតិត្ថបាលចុះពីធម្មាសនៈទៅភ្លាម មហាសន្និបាតក៏បែកអ៊ុលអាល់ឡើង និគ្រន្ថនិងពួកសាវ័កស្ទុះឈូចូលទៅរកតិត្ថបាល លើកឡើងកាន់ស្មាលីដង្ហែទៅជុំវិញបារាំ ចំណែកខាងពុទ្ធបរិស័ទវិញ ក៏នាំគ្នាត្រឡប់ទៅគេហដ្ឋានវិញដោយអាការស្រងេះស្រងោច រីឯហ្វូងមជ្ឈជននៅខណៈដែលដើរត្រឡប់ទៅគេហដ្ឋានវិញ ក៏រអ៊ូសោកស្តាយថា ការតស៊ូសម្តីគ្រានេះចប់លឿនពេក អ្នកខ្លះក៏រិះគន់ឫកពាឆ្មើងឆ្មៃហួសហេតុរបស់តិត្ថបាល ប៉ុន្តែអ្នកខ្លះក៏ស្ងើចសរសើរប្រតិពលភាពរបស់គេក្នុងការយកឈ្នះគូតស៊ូបានយ៉ាងឆាប់រហ័ស មនុស្សស្ទើរតែទាំងអស់យល់ឃើញស្របគ្នាថា ប្រសិនបើតិត្ថបាលបានប៉ះសម្តីថ្វីមាត់ជាមួយនឹងព្រះរេវត្តៈ មុខគួរទស្សនា និងត្រងត្រាប់ស្តាប់យ៉ាងខ្លាំង ទោះបីព្រះរេវត្តៈអាចយកឈ្នះវីរសីហៈ ក្នុងលើកដំបូងបានក៏ដោយ ប៉ុន្តែបើបានជួបនឹងតិត្ថបាលក៏មិនប្រាកដថានឹងយកឈ្នះតិត្ថបាលបានយ៉ាងងាយស្រួលនោះទេ ជួនកាលអាចភ្លាំងភ្លាត់ចាញ់តិត្ថបាលទៅក៏បាន។

តើធម្មជាតិគឺជាអ្វី?


ធម្មជាតិ តាមវចនានុក្រមរបស់សម្តេចសង្ឃរាជ ជួន ណាត លោកប្រែថា ធម៌ សភាព សភាវៈ។ ចំណែកក្នុងសំណេរមួយរបស់លោកសាស្ត្រាចារ្យម្នាក់ បង្រៀននៅក្នុងសាកលវិទ្យាល័យសាលាឡុងកនមួយបានឆ្លើយនឹងសំណួរនេះថា ធម្មជាតិ ប្រកបផ្សំដោយពាក្យពីរមាត់គឺ ធម្មៈ និងជាតៈ។

Wednesday, June 08, 2016

៧.ក្មួយប្រុសរបស់ព្រះមហាវីរ

ដាក់រូបជាតំណាងលោកទ្រង់បិណ្ឌបាត្រ
ព័ត៌មានជ័យជម្នះរបស់ពុទ្ធបរិស័ទនិងចំណាលចាលចាញ់របស់ពួកនិគ្រន្ថក្នុងការតស៊ូសម្តីថ្ងៃដំបូងបានខ្ចរខ្ចាយ ផ្សព្វផ្សាយទៅទូទាំងក្រុងរាជគ្រឹះយ៉ាងឆាប់រហ័ស នាំមកនូវបីតិប្រាមោទ្ធដល់ពុទ្ធបរិស័ទគ្រប់ៗគ្នា ពុទ្ធបរិស័ទ គ្រប់ភេទគ្រប់វ័យនាំគ្នាបាក់ភ្លូកទៅកាន់ព្រះវេឡុវនារាម ដើម្បីសម្តែងអំណរសាទរចំពោះព្រះរេវត្តត្ថេរ និង

ទុកឲ្យបញ្ហាគ្រប់យ៉ាងនោះធ្វើជាគ្រូយើង


“ទុកឲ្យបញ្ហាគ្រប់យ៉ាងនោះធ្វើជាគ្រូយើង ត្រូវចេះរៀន ចេះដោះស្រាយ ហើយភាពជោគជ័យ​នឹងរត់មករកយើង” ប្រសិនបើយើងសង្កេតពិនិត្យឲ្យស៊ីជម្រៅទៅលើជីវិតមនុស្សរស់នៅសព្វថ្ងៃដែលនៅព័ទ្ធជុំវិញខ្លួនយើង ទាំងអ្នកដែលនៅខ្ពស់ជាងយើង និងស្មើយើង ហើយនឹងនៅទាបជាងយើង។

ចង្រៃទាំង១៦របស់ស្រីៗ

ក្នុងសម័យចាស់ៗបុរាណគេប្រកាន់ណាស់ ចំពោះស្រីៗដែលយកប្តីសីហើយ ដូនតា​ឪពុកម្តាយត្រូវអប់រំចរិយាមាយ៌ាទជាស្ត្រីភេទជាច្រើនខែ និងមានការហាមប្រាមចំពោះទង្វើមួយចំនួនដែលស្រីៗមិនគួរធ្វេសប្រហែសឬភ្លេចសតិស្មារតីឡើយ ព្រោះសម័យមុនប្រុសៗសុទ្ធតែរៀនមន្តអាគមចាក់សាក់ពេញខ្លួនមានកន្សែងយ័ន្កការពារខ្លួន មានគ្រូម៉កាន់ ដូច្នេះហើយបានជាតេមានតំណមមួយចំនួនមិនឲ្យស្រីៗធ្វើ បើហ៊ានធ្វើអាចត្រូវសាបរលាបមន្តអាគមគាថាខ្លួន ហើយគេចាត់ទុកថា ស្រីនោះជាស្រីចង្រៃ។

Tuesday, June 07, 2016

៦.កម្ម-កិរិយា

ដាក់រូបជាតំណាង លោកបិណ្ឌបាត្រ
មុនពេលដែលវីរសីហៈសួរសន្ធាប់ម្តងទៀតជាវិធីផ្ទញ់ផ្ទាល់ ព្រះថេរៈក៏ជែងមានថេរដីកាបានមុនថា
"លោកវីរសីហៈ ! ជាដំបូង លោកត្រូវយល់គោលធម៌របស់យើងសិន ទង្វើដែលប្រកបដោយចេតនា យើងចាត់ថាកម្មដែលមានផលក្នុងរយៈយូរ កម្មខ្លះឲ្យផលឆ្លងភពឆ្លងជាតិ ប៉ុន្តែកម្មខ្លះឲ្យផលទាន់ហន់ក្នុងបច្ចុប្បន្ន ហើយក៏អស់កម្លាំងទៅក្នុងបច្ចុប្បន្ន ស្រេចតែកម្មធ្ងន់ឬស្រាល ស្រេចតែចេតនារបស់អ្នកធ្វើ ទង្វើដែលមិនប្រកបដោយចេតនា យើងមិនហៅថាកម្មទេ ប៉ុន្តែ

៥.កម្មលិខិត

ដាក់រូបជាតំណាង
នៅពេលការតស៊ូសម្តីវគ្គដំបូងចប់ហើយ ប្រជាជនទាំងពួងក៏មើលឃើញបានយ៉ាងច្បាស់ថា ព្រះរេវត្តត្ថេរៈអ្នកតំណាងពុទ្ធបរិស័ទជាភាគីបានប្រៀប ព្រោះអាចដោះស្រាយបទចោទសួររបស់គូតស៊ូបានយ៉ាងប្រសើរ ទាំងអាចប្រដេញប្រដៅគូតស៊ូត្រាតែទាល់ច្រកនិយាយមិនចេញ ប្រជាជនដែលនៅបរិវេណខាងក្រៅដែលធ្លាប់ នឹកបារម្ភថាភាគីពុទ្ធបរិស័ទនឹងភ្លាំងភ្លាត់ ចាប់ផ្តើមមានសេចក្តីសង្ឃឹមនិងជំនឿទុកចិត្តថា ពុទ្ធបរិស័ទនឹងជាភាគី ឈ្នះការតស៊ូសម្តីជាប្រវត្តិសាស្រ្តនៅគ្រានេះយ៉ាងពិតប្រាកដ

៤.វីរសីហៈទ្រើសឃ្នង

ដាក់រូបជាតំណាង
នៅពេលឃើញថា ការជជែកប្រកែកគ្នាក្នុងរឿងតូចតាចហាក់បីដូចជាក្លាយទៅជារឿងធំដុំ ព្រះរេវត្តត្ថេរៈបានបក់ ដៃឲ្យភាគីពុទ្ធបរិស័ទបញ្ឈប់ការជជែកតវ៉ា ការធ្វើរបស់ព្រះថេរៈបានផល ព្រោះប្រាកដឃើញថា ពុទ្ធបរិស័ទបាន បញ្ឈប់ការជជែកតវ៉ាហើយបានអង្គុយចុះតាមកន្លែងរបស់ខ្លួនវិញ កាលបើឃើញភាគីពុទ្ធបរិស័ទអង្គុយចុះ ភាគី និគ្រន្ថបរិស័ទក៏អង្គុយចុះដែរ ព្រះថេរៈមានថេរដីកាឡើងកាលបើបរិយាកាសស្ងប់ស្ងាត់ហើយថា

៣.ធម្មយុទ្ធនាការ

ដាក់រូបតំណាង
គ្រាន់តែព្រះរេវត្តត្ថេរៈមានថេរដីកាផុតពីមាត់ប៉ុណ្ណោះ ភាគីពុទ្ធបរិស័ទយុវវ័យចិត្តក្តៅក៏ក្រោកស្រឡើង ស្រែកជំទាស់រឡូងរឡាងរញ៉ិងរញ៉ាំង  ភាគីពុទ្ធបរិស័ទជរាវ័យអង្គុយនៅស្ងៀមទ្រមឹង សម្លឹងមើលព្រះថេរៈអ្នកតំណាងខាងខ្លួនដោយអាការមិងមាំងអាំងឡាំង និងមានគម្នើសឃ្នើសចិត្តចំពោះជំហរដ៏ឆ្លែកចម្លែករបស់លោក ម្នាក់ ៗ មិនយល់ថា ហេតុអ្វី

២.ត្រង់ជើងភ្នំឧទ័យ

ដាក់រូបតំណាង

ទិវារាត្រីបានកន្លងផុតទៅយ៉ាងមើក ៗ ចំណែកខាងពួកនិគ្រន្ថនិងសាវ័កដែលអន្ទះសាត្រូវការស្តាប់អភិប្រាយ តស៊ូសម្តីរវាងអ្នកតំណាងរបស់ខ្លួននិងអ្នកតំណាងរបស់ពុទ្ធបរិស័ទ ពួកគេទន្ទឹងរាប់ថ្ងៃដោយអាការអន្ទះអន្ទែង ទន្ទឹមនឹងនោះ ពួកគេក៏ផ្ទៀងត្រចៀកចាំស្តាប់មើលថា ពុទ្ធបរិស័ទប្រកាសទទួលពាក្យបបួលហើយឬនៅ ប៉ុន្តែសម្រាប់ពុទ្ធបរិស័ទវិញ ទិនទិវារាត្រីហាក់បីដូចជាកន្លងផុតទៅយ៉ាងឆាប់រហ័ស ទេវមិត្រឧបាសកនិងពុទ្ធសាសនិកជនដែលមានកុសលចេតនាចំពោះព្រះសាសនាកើតកង្វល់ខ្វល់ព្រួយជាពន់ពេក ពួកគេបានចេញដំណើរទៅជួបព្រះរេវត្តត្ថេរៈហើយទទូចអង្វរលោកឲ្យព្រមទទួលពាក្យបបួលរបស់ពួកនិគ្រន្ថ ។

១.និគ្រន្ថរំជើបរំជួល


រូបភាពដាក់តំណាង
នៅទីបំផុត សុខសន្តិភាពដែលអ្នកផងទាំងពួងនឹកស្រមើស្រមៃដល់ ក៏វិលត្រឡប់មកកាន់មគធរដ្ឋវិញ ទីក្រុងរាជគ្រឹះដែលស្ងួតស្ងប់សញ្ជប់សញ្ជឹងមួយរយៈកាលកន្លងមកបានប្រែក្លាយទៅជាទីក្រុងដែលមាន
ជីវិតមមាញឹកគគ្រឹកគគ្រេងផ្លូវថ្នល់និងរានផ្សារត្រៀបត្រាដេរដាសទៅដោយឈ្មួញដង្ខៅជននិករពីសាមន្តរដ្ឋ
ជិតឆ្ងាយ អារាមជាទីមនោរម្យ និង  ទេវាល័យក៏ច្រើនថ្តែថ្តកពពាក់ពពូន

ឱសថធម្មជាតិ​ដែល​អាច​ព្យាបាល​ជំងឺស្រែង យ៉ាង​មាន​ប្រសិទ្ធិភាព


មនុស្សភាគ​ច្រើនជឿថា ការ​កើត​ស្រែងបណ្តាល​មកពី​សត្វល្អិត។ ប៉ុន្តែ​ផ្ទុយស្រឡះ ស្រែង​បណ្តាល​មកពីឆ្លងមេរោគ​ផ្សិត​នៅ​លើស្បែក។ នេះ​ជាជំងឺ​ឆ្លង​ដែល​បញ្ជូន​ពីសត្វ​ទៅ​មនុស្ស ឬនៅ​ពេល​មនុស្ស​នៅ​ជិតគ្នា។
អាការៈ​របស់​មនុស្ស​កើតស្រែង គឺ​មាន​កន្ទួល​ក្រហម​នៅលើ​ស្បែក។ មេរោគផ្សិត​ជាធម្មតា កើត​នៅលើផ្នែក​នៃរាងកាយ​ដែល​ក្តៅ ហើយ​សើម។


ផ្លែល្ហុង

រៀនសូត្រពីគំនិតសំខាន់ៗ១០យ៉ាងរបស់បុគ្គលល្បីៗក្នុងលោក ដើម្បីជាគន្លឹះសាងភាពជោគជ័យនៅឆ្នាំ២០១៦

   

១) «សុបិនមិនអាចក្លាយជាការពិត ដោយសារតែវេទមន្តនោះទេ។ វាអាចកើតឡើងបាន តាមរយៈការបង្ហួរញើស ការតាំងចិត្ត និង ការខិតខំប៉ុណ្ណោះ»ដោយ Colin Powell

២) «បើជឿជាក់ថា ខ្លួនអាចធ្វើបាន មានន័យថា អ្នកដើរបានពាក់កណ្តាលផ្លូវហើយ»ដោយ Theodore Roosevelt

មិនញ៉ាំអាហារពេលព្រឹក អាចបង្កផលប៉ះពាល់ ៤យ៉ាងធំៗ

មនុស្ស​ជា​ច្រើន បាន​មើល​រំលង​ផល​ប្រយោជន៍​នៃ​ការ​ទទួល​អាហារ​ពេល​ព្រឹក ដោយ​សារ​ប្រញាប់​ចូល​ធ្វើ​ការ ឬ​ដល់​ម៉ោង​ចូល​រៀន​ជា​ដើម។ តាម​ពិត​ទៅ អាហារ​ពេល​ព្រឹក​ត្រូវ​បាន​គេ​ចាត់​ទុក​ថា អាហារ​សំខាន់​បំផុត​ក្នុង​ចំណោម​របប​អាហារ​ប្រចាំ​ថ្ងៃ។
ប្រសិន​បើ​អ្នក​ទម្លាប់​មិន​ទទួល​ទាន​អាហារ​ពេល​ព្រឹក​ វា​នឹង​បង្ក​ផល​ប៉ះពាល់ ៤​យ៉ាង​ដូច​ខាង​ក្រោម​នេះ៖ 

១២ចំណុចដែលអ្នកគួរធ្វើមុនពេលឡើងធ្វើបទបង្ហាញ

ខួរក្បាលរបស់មនុស្សចាប់ផ្ដើមដំណើរការនៅពេលដែលពួកគេបានចាប់កំណើតមកម៉្លេះ ហើយវានឹងធ្វើការឥតឈប់ឡើយ ក្នុងពេលដែលអ្នកកំពុងធ្វើ បទបង្ហាញ។ នេះគឺជាប្រសាសន៍របស់លោក George Jessel

មានរយៈពេលត្រឹមតែ១៥នាទី សម្រាប់ត្រៀមខ្លួនមុនការឡើងធ្វើបទបង្ហាញ ក្រោមប្រធានបទដ៏សំខាន់មួយ គឺវាស្ទើរតែហួសពេលទៅហើយ ក្នុងការកែសម្រួល មាតិកានៃខ្លឹមសាររបស់អ្នក។ នេះជាប្រសាសន៍របស់ Darlene Price ជាប្រធាន និងអ្នកនិពន្ធ នៃអង្គការ Well Said, Inc. ។ លោកស្រីបានបន្តថា៖ ការរៀបចំឯកសារ ដូចជាការចាក់បញ្ចាំង Slide ជាដើម ការគ្រប់គ្រងអារម្មណ៍នៅចំពីមុខភ្នែករបស់ មនុស្សរាប់រយនាក់ ហើយនឹងការហាត់សម ដើម្បីត្រៀមឡើងនិយាយនោះ គឺត្រូវឲ្យ មានភាពរៀបរយ។

ឥឡូវនេះ Cool នឹងនាំមកនូវវិធីសាស្រ្តទាំង១២ចំណុចដ៏មានសក្ដានុពល ដើម្បី ត្រៀមខ្លួនមុនការឡើងធ្វើបទបង្ហាញ ស្របពេលដែលអ្នកមានត្រឹមតែ15នាទីតែ ប៉ុណ្ណោះ ។ អិញ្ចឹងថាតើយើងគួរធ្វើយ៉ាងណាទៅបើមានពេលត្រឹមតែ 15នាទី ?

ទី១. ការប្រើប្រាស់បន្ទប់ទឹក
ជារឿងដំបូងដែលអ្នកគួរធ្វើនោះគឺការប្រើប្រាស់បន្ទប់ទឹក។ ដើម្បីឆ្លើយតបទៅ នឹងភាពអន្ទះអន្ទែង និងភាពតានតឹងមុនការឡើងសម្ដែងមតិ ការប្រើបន្ទប់ទឹក សម្រាប់សម្រួលភាពរំខាន និងការឈរនៅមុខកញ្ចក់ក្នុងបន្ទប់ទឹក គឺជាវិធីដ៏ល្អមួយ។