សារនេះបង្ហាញអំពីទម្លាប់អាក្រក់ទាំង ១០
យ៉ាងនៃមនុស្សសម័យថ្មីដែលធ្វើឱ្យ មានផលប៉ះពាល់ និងការវិវត្តរបស់ខួរក្បាល។
ចំនុចទាំងអស់នេះសុទ្ធតែជាការពិតទាំងអស់។ អនុញ្ញាតិឱ្យយើងខ្ញុំពិភាក្សាអំពីផលប៉ះពាល់នៃទម្លាប់អាក្រក់នីមួយៗដែលអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ខួរក្បាល។
១. អាហារពេលព្រឹក
អាហារពេលព្រឹកជាផ្នែកដ៏សំខាន់មួយនៃរបបអាហារប្រចាំថ្ងៃរបស់អ្នក។
វាផ្ដល់ថាមពលដល់រាងកាយរបស់អ្នកដើម្បីឱ្យអ្នកអាចទ្រទ្រង់ការងារពេញមួយថ្ងៃរបស់អ្នក។ប្រសិនបើអ្នកមិនទទួលទានអាហារពេលព្រឹក
និងមិនបានទទួលអ្វីសោះអស់រយៈពេលជាច្រើនម៉ោង
ស្ករគ្លុយកូសក្នុងរាងកាយរបស់អ្នកនឹងថយចុះ
វាជាប្រភពដ៏សំខាន់នៃថាមពលដើម្បីទ្រទ្រង់ខួរក្បាលរបស់អ្នក។
ដើម្បីទូទាត់នឹងការថយចុះនេះ ថ្លើមរបស់អ្នកនឹងចាប់ផ្ដើមបញ្ចេញគ្លុយកូស មិនថាពីគ្លីកូហ្សែនដែលផ្ទុកក្នុងខ្លួនរបស់អ្នក
ឬការផលិតគ្លុយកូសថ្មីពីម៉ូលេគុលប្រូតេអ៊ីនឡើយ។
វានឹងធ្វើឱ្យជាតិស្ករក្នុងឈាមរបស់អ្នកកើនឡើងបើទោះបីជាអ្នកមិនបានទទួលទានអ្វីសោះក៏ដោយ។
ហើយប្រសិនបើវាក្លាយជាទម្លាប់ រាងកាយរបស់អ្នកនឹងខ្វះសារជាតិចិញ្ចឹម
និងអាចបណ្ដាលឱ្យខួរក្បាលរបស់អ្នកចុះខ្សោយក្នុងរយៈពេលវែងផងដែរ។
២. ការទទួលទានច្រើនជ្រុល
ការទទួលទានច្រើនជ្រុលស្ទើរតែដូចទៅនឹងការបន្ថែមជាតិខ្លាញ់ចូលក្នុងរាងកាយ
ដែលងាចបណ្ដាលឱ្យកើតជំងឺធាត់
ហើយអាចនឹងនាំឱ្យខួរក្បាលជាប់គាំង។វាអាចបណ្ដាលឱ្យចុះខ្សោយកម្លាំងប្រាជ្ញា
៣. ការជក់បារី
ការសិក្សាជាច្រើនកាលពីពេលកន្លងទៅបានបង្ហាញថាការជក់បារីធ្វើឱ្យចុះខ្សោយសមត្ថភាពចងចាំនៃខួរក្បាល។
វាបំផ្លាញការចងចាំ ការសិក្សា និងសមត្ថភាពក្នុងការដឹងខុសត្រូវ
ហើយអាចវិវត្តទៅជាជំងឺវិកលចរិត និងជំងឺភ្លេចភ្លាំងផងដែរ។
៤. ការទទួលទានស្ករច្រើនហួសកម្រិត
ការស្រាវជ្រាវបានបង្ហាញថាការទទួលទានស្ករច្រើនហួសកម្រិត
(ជាពិសេសការទទួលទានដោយការបន្ថែមស្ករ) ធ្វើឱ្យការផលិតសារធាតុគីមី BDNF
(brain-derived neurotrophic factor) ក្នុងខួរក្បាលថយចុះ។
ប្រសិនបើមិនមានសារធាតុ BDNF នេះទេ
ខួរក្បាលនឹងមិនអាចស្ទុកការចងចាំ ឬទទួលយកការសិក្សាថ្មីឡើយ (ឬការចងចាំ) អ្វីៗច្រើនឡើយ។
ដូច្នេះវាមានសារសំខាន់ខ្លាំងណាស់ក្នុងការពិនិត្យការទទួលទានស្កររបស់អ្នកឱ្យបានត្រឹមត្រូវ។
៥. ឥទ្ធិពលនៃខ្យល់កខ្វក់
ខួរក្បាលរបស់អ្នកត្រូវការអុកស៊ីហ្សែនច្រើនជាងរាងកាយរបស់អ្នករហូតដល់ទៅ
១០ ដងឯណោះ។ មួយក្នុងចំណោមកោសិកាខួរក្បាលរាប់ប៊ីលានប្រើប្រាស់អុកស៊ីហ្សែនដើម្បីបំពេញមុខងារឱ្យបានប្រសើរ
ក៏ដូចជាគ្រប់គ្រងស្មារតីរបស់អ្នកផងដែរ។
ខ្យល់អាកាសកខ្វក់និងមិនអាចផ្គត់ផ្គង់អុកស៊ីហ្សែនទៅកាន់ខួរក្បាលរបស់អ្នកគ្រប់គ្រាន់ឡើយ
(វាថែមទាំងនាំមកនូវសារធាតុពុលផ្សេងៗទៀតផងដែរ)
ដែលងាចធ្វើឱ្យសមត្ថភាពខួរក្បាលរបស់អ្នកចុះខ្សោយ។
៦. ទទួលទានដំណេកមិនគ្រប់គ្រាន់
ការទទួលទានដំណេកនាពេលល្ងាចជាកត្តាដ៏សំខាន់ដែលអាចធ្វើឱ្យមានភាពធូរស្បើយ
និងបំពេញដល់ផ្នែកដែលខ្វះខាតដល់សុខភាពកោសិកានៃរាងកាយរបស់អ្នក។
ដូច្នេះប្រសិនបើអ្នកទទួលទានដំណេកឱ្យបានគ្រប់គ្រាន់ក្នុងរយៈពេលយូរ
កោសិកាខួរក្បាលរបស់អ្នកនឹងត្រូវបានបំផ្លាញ ហើយវានឹងរារាំងដល់សមត្ថភពខួរក្បាលរបស់អ្នកផងដែរ។
៧. ការគ្របក្បាលពេលទទួលទានដំណេក
ដូចដែលបានរៀបរាប់ខាងលើ
ការទទួលទានដំណេកជាកត្តាសំខាន់
ព្រោះរាងកាយរបស់អ្នកត្រូវការអុកស៊ីហ្សែនគ្រប់គ្រាន់ដើម្បីធ្វើឱ្យមានភាពធូរស្បើយ
និងបំពេញដល់ផ្នែកដែលខ្វះខាតដល់សុខភាពកោសិកានៃរាងកាយរបស់អ្នក។ ទោះបីជាយ៉ាងណាក៏ដោយ
ការដែលយកអ្វីម្យ៉ាងមកគ្របក្បាលពេកទទួលទានដំណេកមិនមែនត្រឹមតែកាត់បន្ថយអុកស៊ីហ្សែនតែមួយមុខឡើយ
វាថែមទាំងធ្វើឱ្យកើនឡើងកាបូនឌីអុកស៊ីតដែលអ្នកបានបញ្ចេញពីក្នុងខ្លួនរបស់អ្នក។
ដូច្នេះអ្នកគួរតែចៀសវាងទម្លាប់ដ៏អាក្រក់នេះ។
៨. ការបំពេញការងារខណៈកំពុងមានជំងឺ
ខួរក្បាលជាផ្នែកមួយដែលងាយរងប្រតិកម្ម
និងទទួលរងការបំផ្លាញបំផុតនៃរាងកាយរបស់យើងទាំងអស់គ្នា។
ការដែលផ្ដល់សម្ពាធដល់វាខណៈដែលអ្នកកំពុងមានជំងឺនឹងបន្ថែមអាការធុញថប់ទៅដល់ខួរក្បាល។
ពេលកំពុងមានជំងឺ
វាអាចនឹងមានភាពមិនស្មើគ្នាក្នុងប្រព័ន្ធបញ្ជូនសរសៃប្រសាទដែលជាអ្នកសម្រួលដល់សកម្មភាពខួរក្បាល
និងរាងកាយរបស់អ្នក។ ការបន្ថែមភាពធុញថប់នៅពេលមានជំងឺនឹងធ្វើឱ្យវិញ្ញាណ
និងការឆ្លើយតបរបស់អ្នកមានសភាពយឺត ឬច្របូកច្របល់ខុសធម្មតា
ហើយប្រសិនបើនៅតែបន្តក្នុងរយៈពេលយូរវាអាចបំផ្លាញខួរក្បាលរបស់អ្នកតែម្ដង។
ដូចដែលពួកគេបាននិយាយថា រាងកាយដែលមានសុខភាពល្អ ក្នុងសុខភាពខួរក្បាលដ៏ល្អប្រសើរ
ឬគេអាចនិយាយត្រឡប់វិញថាសុខភាពខួរក្បាលដ៏ល្អប្រសើរក្នុងរាងកាយដែលមានសុខភាពល្អ។
៩. កង្វះខាតស្មារតីក្រើនរំឮក
ខួរក្បាលជាសរីរាង្គសម្រាប់គិតដែលសិក្សា
និងអភិវឌ្ឍដោយឆ្លើយតបជាមួយនឹងពិភព ខាងក្រៅ តាមរយៈការយល់ដឹងដោយវិញ្ញាណ និងសកម្មភាព។
ដូច្នេះចូរអ្នកបំប៉នខួរក្បាលរបស់អ្នកជាមួយនឹងស្មារតីក្រើនរំឮក
វាគឺពិតជាសំខាន់បំផុត
វាដូចទៅនឹងអ្វីដែលការធ្វើលំហាត់ប្រាណផ្ដល់ទៅឱ្យរាងកាយរបស់អ្នកអ៊ីចឹងដែរ។
វាការពារខួរក្បាលរបស់យើងពីការរារាំងការយល់ដឹង។ត្រូវចងចាំថាខួរក្បាលរបស់មនុស្សមានលទ្ធភាពអាចបន្សាំខ្លួន
និងទទួលយកអ្វីដែលថ្មីជាបន្តបន្ទាប់
វាថែមទាំងអាចបណ្ដុះកោសិកាប្រសាទថ្មីនៅពេលដែលអ្នកមានវ័យចំណាស់ថែមទៀតផង
ដូច្នេះវាមានសារសំខានខ្លាំងណាស់ក្នុងការប្រើប្រាស់វាឱ្យបានត្រឹមត្រូវបំផុត។
អ្នកក៏ត្រូវចងចាំដែរថាដើម្បីឱ្យសុខភាពរបស់អ្នកល្អពេញលេញ សកម្មភាពខួរក្បាល
ត្រូវតែសមាមាត្រទៅនឹងសកម្មភាពរាងកាយរបស់អ្នក។
១០. ការមិនសូវនិយាយស្ដី
ការមិនសូវនិយាយស្ដីមិនខុសពីការដែលមានទំនាក់ទំនងតិចតួចជាមួយនឹងពិភពខាងក្រៅឡើយ
វាដូចទៅនឹងការដែលមិនបានសិក្សាអ្វីដែលថ្មីអ៊ីចឹងដែរ។ ប្រសិនបើអ្នកមិនសូវនិយាយស្ដី
អ្នកអាចនឹង ក្លាយទៅជាមនុស្សដែលខ្វល់តែពីខ្លួនឯង មិនខ្វល់ខ្វាយ
និងចែករំលែកគំនិតក៏ដូចជាអារម្មណ៍ជាមួយអ្នកដទៃ។ វាអាចបណ្ដាលឱ្យកើតមានអាការធុញថប់
និងផលប៉ះពាល់ជាច្រើនទៅដល់ខួរក្បាលរបស់អ្នក។
ដូច្នេះវាពិតជាសំខាន់ខ្លាំងណាស់ក្នុងការដែលអ្នកនិយាយ និងទំនាក់ទំនងជាមួយនឹងអ្នកដទៃ
វានឹងធ្វើឱ្យសមត្ថភាពខួរក្បាលរបស់អ្នកកើនឡើងជាក់ជាមិនខាន៕
No comments:
Post a Comment