1 សូមកុំរៀបការ ព្រោះតែស្រលាញ់មួយភ្លេតឬមួយឆាវ!
2 សូមកុំរៀបការ ព្រោះតែគិតថាខ្លួនឯងមានអាយុច្រើនហើយ!
3 សូមកុំរៀបការ ព្រោះតែប៉ាម៉ាក់បង្ខំទាំងខ្លួនឯងមិនស្រលាញ់ទាល់តែសោះ!
4 សូមកុំរៀបការ ព្រោះតែមិត្តភ័ក្រ្ដចំអន់លេងថាឲ្យរៀបការក៏រៀបការតាមគេ!
5 សូមកុំរៀបការ ដោយសារចង់បញ្ឈឺអ្នកណាម្នាក់ឲ្យសោះ!
6 សូមកុំរៀបការ ដោយមិនបានឈ្វេងយល់ពីចិត្តគ្នាទាល់តែសោះ!
7 សូមកុំរៀបការ ដោយគ្រាន់តែគិតថាចង់សប្បាយ! ចង់សាក! ចង់ដឹង!
8 សូមកុំយករឿងរៀបការ មកលេងសើចឲ្យសោះ!
9 សូមកុំរៀបការ ព្រោះគិតថាគេជាអ្នកមានបានទៅសំណាង!
10 សូមកុំរៀបការដើម្បីចង់បំភ្លេចនូវអតីតកាល
ដែលធ្លាប់មានចំពោះមនុស្ស ដែលយើងបានស្រលាញ់គេខ្លាំងបំផុត! ចាំសំដីខ្ញុំទុក បើយើងសម្រេចចិត្តរៀបការនឹងអ្នកណាម្នាក់
ត្រូវរៀបការដោយការស្រលាញ់ចេញពីបេះដូងយើងតែម្ដង! ហើយបើយើងសម្រេចចិត្តថានឹងរៀបការជាមួយនារីណាម្នាក់
យើងត្រូវមានតួនាទីសំខាន់បំផុត គឺអាចធ្វើជាបង្គោលដ៏រឹងមាំសម្រាប់ក្រុមគ្រួសារ ត្រូវខំប្រឹងរកស៊ី
ឬក៏ធ្វើការរកលុយ ដើម្បីប្រពន្ធនឹងកូនឲ្យបានល្អ!
កុំយកប្រពន្ធមកហើយឲ្យគេលំបាកដោយសារតែយើងមិនអាចធ្វើជាមេគ្រួសារបាន!
ត្រូវគិតឲ្យច្បាស់សិន មុននឹងសម្រេចរៀបការ ព្រោះជីវិតនូវលីវ គឺមិនដូចជីវិតមានគ្រួសារនោះទេ!
ប្រភព៖ហ្វេកប៊ុក
No comments:
Post a Comment