គ្មានទេអ្នកក្រ
!! មានតែអ្នកដែលមានទស្សនៈថា
ខ្លួនក្រលំបាក ទើបមើលទៅក្រ។ សួរតាមត្រង់ នៅពេលដែលជួបគ្នា គេមើលពីភាពមានក្រទៅលើអ្វី? មើលលើសម្ភារៈ
ឬក៏ត្រូវតែបើកបញ្ជីរសៀវភៅធនាគារបង្ហាញគ្នា??
អ្នកខ្លះមានសំភារៈប្រើប្រាស់ពាក់ជ្រែកខ្លួន
បន្តែគេជំពាក់បំណុលវាល់លាន។
អ្នកខ្លះមើលទៅខោមិនខោអាវមិនអាវ
ប៉ុន្តែកុំនិយាយពីធនធាន និងទ្រព្យសម្បត្តិរបស់គាត់។
គ្មានអ្នកណាដឹងច្បាស់ទេ
វាអាស្រ័យលើបែបបទនៃការរស់នៅ ជំនឿចិត្ត និងរសនិយមរៀងៗខ្លួន ជាមួយនឹងការពេញចិត្ត និងចេះគ្រប់គ្រាន់នូវអ្វីមួយដែលខ្លួនឯងមាន
ក៏អាចធ្វើឲ្យមើលទៅថា ធូរធារដែរ។
ប្រសិនបើអ្នកស្ថិតក្នុងកំរិតនោះ
គេនឹងមិនអាចមើលដឹងទេ អ្នកក្រ ឬមានប៉ុនណានោះទេ។
អ្នកក្រ
គឺជាមនុស្សដែលចូលចិត្តមើលងាយខ្លួនឯង ហើយមិនសូវគោរពខ្លួនឯង
អ្នកក្រចូលចិត្តធ្វើមុខស្រងូតស្រងាត់ មុខកើតទុក្ខមើលទៅអ្នកនៅជុំវិញខ្លួន។ អ្នកក្រ
តែងតែយកពេលទំនេរទៅគិតរឿងដែលមិនមានប្រយោជន៍ ចូលចិត្តមើលគ្រប់យ៉ាងក្នុងផ្លូវអាក្រក់
នោះហើយគឺជាអ្នកក្រពិត។
អ្នកខ្លះដែលមានផ្ទះស្តុកស្តម្ភធំស្កឹមស្កៃ
ប៉ុន្តែនៅតែគិតថាខ្លួនឯងក្រ ឃើញហើយពិតជាគួរឲ្យអាណិតណាស់ មនុស្សជំពូកនេះ តែងតែមានជាហូរហែឲ្យឃើញរហូតហ្នឹង។
អ្នកមានជាច្រើន ក៏មើលទៅកាន់តែក្រទៀត ចិត្តចង្អៀត ម៉ៅស្វិតបេះមិនចេញ
កេងប្រវ័ញ្ចគេគ្រប់ពេល។
នៅចាំបានថា
កាលពីអាទិត្យមុនបានទៅលេងបាត់ដំបង ខ្ញុំបានជជែកលេងជាមួយម្ចាស់ដីដែលមានតម្លៃខ្ទង់លានដុល្លា
គាត់ គឺជាអ្នកចំការ។ គាត់មិនបានពាក់អាវទេ មានពុកមាត់ពុកចង្ការ ចង្កេះចងក្រម៉ា
ចេញមកអង្គុយនិយាយលេងជាមួយខ្ញុំ។
ជាក់ស្តែងណាស់ប្រាក់សន្សំរបស់ខ្ញុំតិចជាងគាត់រាប់រយដង។
តែចម្លែកដែរ ខ្ញុំបែរជាមានអារម្មណ៍អាណិតគាត់ (ខ្ញុំលួចគិត) ដោយគាត់មិនដឹងទេថា
ការរស់នៅតាមរបៀបធូរធារហ្នឹងបែបណា ?
គាត់មិនដែលភ្លក់រសនិយមនៃការរស់នៅបែបធូរធារ
ដោយរីករាយ ស្រស់ស្រាយ និងប្រើប្រាស់អ្វីខ្លះទេ ដើម្បីការរស់បែបនេះ។
ព្រោះគាត់មិនដែលបានធ្វើដំណើរទៅលេងនៅទីណាមួយឡើយ
មិនដែលទៅមើលពិភពលោកខាងក្រៅថា វាធំធេងប៉ុនណា មិនដឹងថា ពិភពលោកមួយនេះ ដើរទៅដល់ណាហើយ។
គាត់នៅតែជាមួយចំការ ដាំដុះ ពោតដំឡូងរបស់គាត់ពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីចាំថ្ងៃដែលគាត់លាចាក។
តើនោះគឺ ទស្សនៈគតិរបស់គាត់ឬ ?
ខ្ញុំគ្រាន់តែមានអារម្មណ៍ថា
ហួសចិត្ត វាមិនសមទាល់តែសោះ សម្រាប់អ្នកដែលមានទ្រព្យសម្បត្តិបែបនេះ។ ព្យាយាមធ្វើការនឿយហត់រាប់សិបឆ្នាំមក
តើប្រឹងដើម្បីអ្វីទៀត?
និយាយមិនចេញ
ពេលគាត់និយាយរឿងរ៉ាវប្រចាំថ្ងៃរបស់គាត់ប្រាប់ឲ្យខ្ញុំដឹង ជាមួយនឹងបរិស្ថានដែលគាត់កំពុងរស់នៅ។
អាចប្រហែលមកពីគាត់អាចនឹងមានសេចក្តីសុខ តាមរបៀបរបស់គាត់ក៏ថាបាន
ទស្សនៈគតិរបស់ខ្ញុំ
ក៏មិនប្រាកដថា ត្រឹមត្រូវរហូតនោះដែរ។ ប៉ុន្តែខ្ញុំគិតថា មាន ឬក្រ
វាមិនស្ថិតនៅលើលុយទាំងអស់នោះទេ ប៉ុន្តែវាស្ថិតនៅលើ How to spend your life and act for it ៕[edit]
ប្រភព៖ ហ្វេកប៊ុកផេក
No comments:
Post a Comment