“ខួរក្បាលរបស់មនុស្សចាប់ផ្ដើមដំណើរការនៅពេលដែលពួកគេបានចាប់កំណើតមកម៉្លេះ
ហើយវានឹងធ្វើការឥតឈប់ឡើយ ក្នុងពេលដែលអ្នកកំពុងធ្វើ បទបង្ហាញ”។ នេះគឺជាប្រសាសន៍របស់លោក George Jessel។
មានរយៈពេលត្រឹមតែ១៥នាទី សម្រាប់ត្រៀមខ្លួនមុនការឡើងធ្វើបទបង្ហាញ ក្រោមប្រធានបទដ៏សំខាន់មួយ
គឺវាស្ទើរតែហួសពេលទៅហើយ ក្នុងការកែសម្រួល មាតិកានៃខ្លឹមសាររបស់អ្នក។
នេះជាប្រសាសន៍របស់ Darlene Price ជាប្រធាន និងអ្នកនិពន្ធ នៃអង្គការ Well Said, Inc. ។
លោកស្រីបានបន្តថា៖ ការរៀបចំឯកសារ ដូចជាការចាក់បញ្ចាំង Slide ជាដើម
ការគ្រប់គ្រងអារម្មណ៍នៅចំពីមុខភ្នែករបស់ មនុស្សរាប់រយនាក់ ហើយនឹងការហាត់សម
ដើម្បីត្រៀមឡើងនិយាយនោះ គឺត្រូវឲ្យ មានភាពរៀបរយ។
ឥឡូវនេះ Cool នឹងនាំមកនូវវិធីសាស្រ្តទាំង១២ចំណុចដ៏មានសក្ដានុពល ដើម្បី ត្រៀមខ្លួនមុនការឡើងធ្វើបទបង្ហាញ
ស្របពេលដែលអ្នកមានត្រឹមតែ15នាទីតែ ប៉ុណ្ណោះ ។
អិញ្ចឹងថាតើយើងគួរធ្វើយ៉ាងណាទៅបើមានពេលត្រឹមតែ 15នាទី ?
ទី១.
ការប្រើប្រាស់បន្ទប់ទឹក
ជារឿងដំបូងដែលអ្នកគួរធ្វើនោះគឺការប្រើប្រាស់បន្ទប់ទឹក។
ដើម្បីឆ្លើយតបទៅ នឹងភាពអន្ទះអន្ទែង និងភាពតានតឹងមុនការឡើងសម្ដែងមតិ
ការប្រើបន្ទប់ទឹក សម្រាប់សម្រួលភាពរំខាន និងការឈរនៅមុខកញ្ចក់ក្នុងបន្ទប់ទឹក
គឺជាវិធីដ៏ល្អមួយ។
ទី២.
ត្រួតពិនិត្យឲ្យគ្រប់សព្វ
ជាអ្នកធ្វើបទបង្ហាញ រឺអ្នកវោហានិយមជាសាធារណៈ អ្នកត្រូវតែរៀនស្វែង យល់ពីបរិយាកាសក្នុងបរិវេណ
រឺសាល ការរៀបចំប្លង់អង្គុយរបស់ទស្សនិកជន ឧបករណ៍អេឡិចត្រូនិច ដូចជា៖ Microphone និងភ្លើងដែលនឹងត្រូវបញ្ចាំងទាំងអស់ ជាដើម
ដើម្បីឲ្យអ្នកអាចសម្រួលអារម្មណ៍ទៅនឹងមជ្ឈដ្ឋានទាំងនោះ ក្នុងពេលនិយាយ បានល្អ ។
ហើយអ្វីដែលសំខាន់នោះ គឺអ្នកត្រូវតែទៅដល់ទីតាំងឲ្យបានព្រលឹមបន្តិច។
ចំណុចទាំងនេះវានឹងធ្វើឲ្យទស្សនិកជន ពេលដែលគេស្ដាប់អ្នកនិយាយ គេនឹងមាន អារម្មណ៍ថាអ្នកពិតជាបានត្រៀមខ្លួនរៀបរយពិតមែន។
ទី៣.
ជួប និងសម្ដែងការគួរសមជាមួយទស្សនិកជន
ការចាប់ដៃ រឺបើតាមទំនៀមទម្លាប់ខ្មែរយើង យើងគួរតែប្រើការសំពះទៅក៏ល្អ
ដែរ និងនិយាយទៅកាន់ទស្សនិកជនប៉ុន្មាននាក់ក៏បានដែរ តាមដែលអ្នកអាចធ្វើទៅ បាន
មុននឹងអ្នកត្រូវឡើងនិយាយ អ្វីទាំងនេះវាធ្វើឲ្យទស្សនិកជនយល់ចំពោះអ្នកថា
អ្នកគឺជាមនុស្សមិនឆ្មើងឆ្មៃ និងជាបុគ្គលមានលក្ខណៈសមរម្យ រស់រាយរាក់ទាក់ទៅ កាន់ពួកគេទៀតផង។
លើសពីនេះទៅទៀតអ្នកគួរតែមានព្រឹត្តិការណ៍ រឺសាច់រឿងអ្វី មួយដើម្បីយកមកក្លែមជាមួយវោហាសព្ទ័របស់អ្នក
ដើម្បីឲ្យការធ្វើបទបង្ហាញរបស់ អ្នកក្លាយទៅជាការសន្ទនា រឺការនិយាយបែបលក្ខណៈធម្មជាតិ
គួរឲ្យចង់ស្ដាប់។
ទី៤.
ស្ដាប់ដោយយកចិត្តទុកដាក់ចំពោះបុគ្គលដែលបានឡើងវេទិកាមុន ការឡើងរបស់អ្នក
ប្រសិនបើអ្នកមិនមែនជាមនុស្សដំបូង ដែលនឹងត្រូវឡើងធ្វើបទបង្ហាញទេ
ចំនុច នេះគឺវាមានអត្ថប្រយោជន៍ចំពោះអ្នកជាខ្លាំង
ដើម្បីផ្ចង់ស្មារតីស្ដាប់នូវអ្វីដែលគេមុន បាននិយាយ
ម៉្យាងវិញទៀតវាក៏ជួយឲ្យអ្នកបានប្រមើលដឹងអំពីស្ថានការណ៍ រឺទឹកចិត្ត របស់ទស្សនិកជនផងដែរ។
ទី៥.
ដកដង្ហើមវែងៗ ឲ្យបានច្រើនដង
ពេលដែលភាពអន្ទះអន្ទែងបានកើតឡើងវានឹងរឹតបន្តឹងសាច់ដុំទ្រូង
និងបំពង់ក របស់អ្នក វាចាំបាច់តម្រូវឲ្យអ្នកត្រូវកាត់បន្ថយនូវភាពតានតឹងនេះ ដោយត្រូវ
ដកដង្ហើមឲ្យបានវែងៗ យឺតៗផងដែរ។ ធ្វើដូចនេះវាអាចជួយជម្រុញឲ្យចំនួននៃ អុកស៊ីសែនបានចូលទៅក្នុងផ្ទៃសួត
និងខួរក្បាលរបស់យើង ដើម្បីវាយប្រហារនឹងជម្ងឺ ភ័យខ្លាចបាន។ ដូច្នេះ
ពេលដែលអ្នកមានភាពតានតឹងក្នុងពេលនិយាយ ចូរអ្នក កុំភ្លេចដកដង្ហើមឲ្យបានវែងៗផង ។
ទី៦.
បង្កើនជំនឿចិត្តរបស់ខ្លួន ជាមួយនឹងការទប់ថាមពល
សាស្រ្តាចារ្យនៃសកលវិទ្យាល័យ Harvard លោក Amy
Cuddy បានបញ្ចប់ ការស្រាវជ្រាវមួយដែលបង្ហាញថា
ក្នុងការប្រកាន់ខ្ជាប់នូវអត្តចរឹតលក្ខណៈល្អណាមួយ ពីធម្មជាតិរបស់បុគ្គល
នោះគឺជាការបង្ហាញពីជំនឿចិត្តរបស់គេ សម្រាប់រយៈពេល 2នាទី ដើម្បីបង្កើននូវ
កម្រិតនៃអ័រម៉ូន Testosterone (អ័រម៉ូនដែលមានភាពលេចធ្លោ ជាងគេ)
និងកាត់បន្ថយនូវកម្រិតអ័រម៉ូន Cortisol (អ័រម៉ូន
ដែលបង្កភាពណែនណាន់ តាន់តាប់ក្នុងចិត្តរបស់អ្នក)។ ការធ្វើបែបនេះ គឺវាជួយដល់អ្នក
ឲ្យទទួលបាន ភាពស្កប់ស្កល់ និងមានអារម្មណ៍ធូរស្រាលនៅក្នុងចិត្តបានមួយចំណែក។
ទី៧.
ការអនុវត្តជំហានដំបូងនៅក្នុងចិត្តរបស់អ្នកដោយការទន្ទេញ
អ្វីៗដែលអ្នកបានរៀបចំសម្រាប់ការឡើងធ្វើបទបង្ហាញ វាគឺជាការចាប់ផ្ដើម
ប្រកបដោយភាពស្រស់ស្រាយ ដែលគួរជាទីចាប់អារម្មណ៍របស់ទស្សនិកជន នោះគឺ ការលើកយកនូវទ្រឹស្ដីវៃឆ្លាត
រឿងរ៉ាវរបស់បុគ្គលណាមួយ រឺស្ថិតិណាមួយដែលគួរឲ្យ ចាប់អារម្មណ៍យកមកនិយាយ។
អ្នកជំនាញបានផ្ដល់មតិថា៖ អ្នកធ្វើបទបង្ហាញ ទាំងឡាយគួរតែហាត់សម
នូវឃ្លាសម្ដីដែលត្រូវចាប់ផ្ដើមដំបូងគេឲ្យបានច្រើនដង។
ការដឹងយ៉ាងច្បាស់លាស់ពីអ្វីដែលអ្នកនឹងត្រូវឡើងនិយាយនោះ គឺវាប្រសើរជាងអ្វី ដែលអ្នកបានកត់ចំណុចគោលៗ
រឺរំពឹងតែទៅលើ Slide
តែមួយមុខ។
ទី៨.
ផ្ដោតសំខាន់ទៅលើ ការគិត និងទិដ្ឋភាពជាវិជ្ជមាន
ការបញ្ចូលនូវថាមពលផ្លូវចិត្ត
គឺជាការផ្សាភ្ជាប់នូវការគិតបែបវិជ្ជមានប្រកប ដោយអានុភាពទៅកាន់រាងកាយ ។
ដើម្បីសម្រេចកិច្ចការរបស់អ្នកក្នុងថ្ងៃនេះឲ្យបាន ជោគជ័យ និងរលូនទៅបាន អ្នកគូរតែកាត់បន្ថយនូវភាពតានតឹង
និងបង្កើននូវ ភាពស្រស់ស្រាយសម្រាប់កិច្ចការរបស់អ្នក
ដោយគ្រាន់តែប្រាប់ចិត្តរបស់អ្នកឲ្យគិត ក្នុងផ្លូវវិជ្ជមានជានិច្ច។
ត្រូវទាត់ចោលឲ្យឆ្ងាយនូវអារម្មណ៍នឿយហត់ ស្មុគស្មាញ និងមិនរៀបរយក្នុងអ្វីមួយ
រឺក៏ស្ទើរអ្វីមួយ ហើយអ្នកនឹងបញ្ឈប់វាត្រឹមហ្នឹង។ ផ្ទុយទៅ វិញអ្នកត្រូវយកទស្សនវិជ្ជមានមកប្រាប់ខ្លួនឯងថា៖
-ខ្ញុំអាចធ្វើវាបាន
-ខ្ញុំគឺជាអ្នកជំនាញម្នាក់ដែរតើ !
-ខ្ញុំសាកសមហ្នឹងធ្វើវាណាស់
គ្រាន់តែឧបសគ្គតូចប៉ុណ្ណឹងវាមិនអីទេ !
-ខ្ញុំត្រូវតែមានជំនឿចិត្តលើខ្លួនឯង។
ទី៩.
ស្នាមញញឹម
ជាអ្នកនិយាយនៅលើវេទិកាម្នាក់ អ្នកត្រូវរក្សានូវភាពវិជ្ជមាន
ដោយបញ្ចេញ នូវស្នាមញញឹមដ៏ស្រស់ប្រិមប្រិយរបស់អ្នក
ដើម្បីជាអាវុធសម្លាប់ចិត្តរើសអើងរបស់ ទស្សនិកជនទាំងឡាយ។ ស្នាមញញឹមដ៏ស័ក្តិសម
គឺវាអាចជួយដល់អ្នកឲ្យទទួលបាន នូវភាពស្រស់ស្រាយមួយកម្រិត។
តាមការសិក្សាផ្នែកសរីរវិទ្យា ការញញឹមគឺវាជួយ បញ្ចេញនូវអ័រម៉ូន Endorphin ចេញពីខួរក្បាលដើម្បីទប់ស្កាត់
នូវភាពតក់ប្រម៉ល់ និងនឿយហត់ទាំងឡាយបាន ។
ការញញឹមវាមិនត្រឹមតែជួយអ្នកឲ្យមានទំនុកចិត្តមក លើខ្លួនឯងប៉ុណ្ណោះទេ
វាថែមទាំងធ្វើឲ្យទស្សនិកជនមើលមកអ្នកថា អ្នកពិតជា បុគ្គលដែលមានភាពសោមនស្សនឹងពួកគេមែន
និងរីករាយនឹងបញ្ចេញនូវអ្វីដែលអ្នក ចង់ ផ្ដល់ដល់ពួកគេទៀតផង។
ទី១០.
ទទួលទានទឹកក្ដៅឧនៗមួយ រឺក៏ពីរចិប រឺលាយជាមួយក្រូចឆ្មាបន្តិចក៏រិតតែប្រសើរ
ការអនុវត្តនូវវិធីនេះ វាជួយកាត់បន្ថយនូវការប្រេះស្បែកបបូរមាត់
ស្លេស រឺទឹករម្អិលក្នុងមាត់ និងជម្រះនូវការខះបំពង់កទៀតផង។ ប៉ុន្តែអ្នកត្រូវជៀសវាងកុំទទួលទានអាហារ
រឺភេសជ្ជៈណាដែលត្រជាក់ អាហារមានជាតិទឹកដោះគោ និងភេសជ្ជៈដែលមានជាតិ Carbonated ច្រើន។
ហើយអ្នកក៏មិនគួរភ្លេច បម្រុងកែវ រឺក៏ដបទឹក តូចល្មមមួយនៅក្បែរអ្នកក្នុងពេលឡើងវេទិកាផង។
ទី១១.
ធ្វើលំហាត់ប្រាណល្មមៗ
នៅពេលដែលអ្នកមានឱកាសបាននៅម្នាក់ឯង អ្នកគួរធ្វើលំហាត់ប្រាណថ្នមៗ តាមរយៈការលាតសន្ធឹងដៃ-ជើង
ពត់ពែន គ្រវីជង្គង់ រលាស់ដៃ-ជើង ដើរទៅដើរមក ឲ្យបានរហ័ស ។ល។ ការធ្វើបែបនេះ
វាជួយបញ្ចេញនូវការផ្ទុកថាមពលលើសកំណត់ ក្នុងសារពាង្គកាយរបស់អ្នក
និងបញ្ជូនអុកស៊ីសែនទៅកាន់ខួរក្បាលបានច្រើនទៀត ផង។
ទី១២.
ត្រូវឈរឲ្យបានយ៉ាងតិចណាស់ប្រាំនាទី មុននឹងដល់វេនរបស់អ្នក ត្រូវឡើងនិយាយ
មិនថាអ្នកជាពិធិករ រឺជាអ្នកធ្វើបទបង្ហាញនោះទេ គឺអ្នកត្រូវតែឈរ។
ប្រសិនបើអ្នក ជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនដ៏ច្រើន ហើយអ្នកជាបុគ្គលបន្ទាប់ ពីអ្នកដែលកំពុងឡើងនិយាយ
អ្នកមានពេលត្រឹមតែ៥នាទីប៉ុណ្ណោះទៀត។ ដូច្នេះអ្នក គួរចាយប្រាំនាទីនេះ សម្រាប់ការឈរធម្មតានៅពីក្រោយឆាក
ដើម្បីស្រូបយក ថាមពល ឲ្យចលនាឈាមដើរបានស្រួល និងឲ្យរាងកាយបានសម្រួលកម្ដៅបានល្អ។
លើសពីនេះទៅទៀត ការឈរវានឹងជួយដល់អ្នក ឲ្យបានត្រៀមលក្ខណៈសមរម្យ ទៀតផង។
ជាការពិតណាស់ ការឡើងឆាកដំបូង រឺមិនទាន់ស៊ាំនឹងវាទេ អ្នកប្រាកដជា មានអារម្មណ៍ថាភ័យៗ
បុកពោះជាមិនខាន។ អ្វីដែលសំខាន់គឺអ្នកត្រូវតែរៀនពោល ប្រាប់ចិត្តខ្លួនឯងថា
អ្នកត្រូវតែធ្វើវាឲ្យបានល្អ។ ដូចពាក្យសោ្លកមួយឃ្លា បានពោល ថា៖ គ្មានការជោគជ័យឯណាប្រព្រឹត្តទៅបាន
ដោយគ្មានការលំបាកពីដំបូងនោះឡើយ។
No comments:
Post a Comment