Tuesday, June 07, 2016

ឱសថធម្មជាតិ​ដែល​អាច​ព្យាបាល​ជំងឺស្រែង យ៉ាង​មាន​ប្រសិទ្ធិភាព


មនុស្សភាគ​ច្រើនជឿថា ការ​កើត​ស្រែងបណ្តាល​មកពី​សត្វល្អិត។ ប៉ុន្តែ​ផ្ទុយស្រឡះ ស្រែង​បណ្តាល​មកពីឆ្លងមេរោគ​ផ្សិត​នៅ​លើស្បែក។ នេះ​ជាជំងឺ​ឆ្លង​ដែល​បញ្ជូន​ពីសត្វ​ទៅ​មនុស្ស ឬនៅ​ពេល​មនុស្ស​នៅ​ជិតគ្នា។
អាការៈ​របស់​មនុស្ស​កើតស្រែង គឺ​មាន​កន្ទួល​ក្រហម​នៅលើ​ស្បែក។ មេរោគផ្សិត​ជាធម្មតា កើត​នៅលើផ្នែក​នៃរាងកាយ​ដែល​ក្តៅ ហើយ​សើម។


ផ្លែល្ហុង

ឥទ្ធិពល​របស់អង់ស៊ីម​នៅក្នុង​ផ្លែល្ហុង​អាចបំផ្លាញ​មេរោគផ្សិត ដែល​កើតមាន​នៅ​លើស្បែក។ ដើម្បី​ព្យាបាល​ជំងឺស្រែង​នេះ​បាន ត្រូវយក​ដុំល្ហុង​ជូតពី​លើកន្ទួល​រមាស់។ រួច​ទុក​វា​ចោល​រយៈពេល ២០នាទី មុនពេល​លាង​សម្អាត​នឹងទឹក​ត្រជាក់។ ធ្វើវិធី​នេះម្តង​ទៀតយ៉ាង​ហោចណាស់​ឲ្យបាន ២ដង​ក្នុង ១ថ្ងៃ រយៈពេល​ពី ១០ថ្ងៃ ទៅ១៥ថ្ងៃ។

ស្លឹក​ដើម​ក្រឡឹងតឹង
បេះយក​ស្លឹកដើម​ក្រឡឹងតឹង រួចដាំ​យក​ទឹក ៣កែវ។ ដាំ​ទឹក​រហូតដល់​រីងសល់​តែពាក់​កណ្តាល រួចទុក​វាឲ្យត្រជាក់ ហើយ​ស្រង់​យក​ស្លឹក​​ចេញ។ យកទឹក​វាមកលាបលើ​កន្ទួល​រមាស់។ បន្ត​ធ្វើវិធីបែបនេះ​ឲ្យបានរយៈពេល ១ទៅ ២សប្តាហ៏។ ជំងឺស្រែង​នឹងជាសះស្បើយ​បាន​ទាំងស្រុង។

ម្សៅខ្ទឹមស
បកសំបកខ្ទឹមស ៣ទៅ ៤ក្លែប។ រួច​បុកវា​នឹងត្បាល់​ឲ្យម៉ត់។ បន្ទាប់​មកយកខ្ទឹមសមក​លាបលើ​តំបន់​ដែល​កើតស្រែង។ សារធាតុ​ប្រឆាំង​នឹង​មេរោគផ្សិត និង​បាក់តេរី​នៅ​ក្នុង​ខ្ទឹមស​នឹង​ព្យាបាល​ជំងឺ​ឆ្លងនេះ។ ដើម្បី​ឲ្យជំងឺនេះ​ជាសះស្បើយ​បាន​ទាំង​ស្រុង ត្រូវ​លាបម្សៅ​ខ្ទឹមស​នេះនៅលើ​ស្បែក​ម្តង​ក្នុង ១ថ្ងៃ រយៈ​ពេលពី ១០ទៅ ១២ថ្ងៃ។

ម្សៅរមៀត
យក​ម្សៅរមៀត​លាយ​ជាមួយ​ទឹកឃ្មុំ។ រួចលាប​លើ​ស្រែង។ សារធាតុ​ប្រឆាំង​បាក់តេរី, ផ្សិត​របស់​រមៀត និង​ទឹក​ឃ្មុំ​ត្រូវ​បាន​គេរក​ឃើញ​ថា អាចព្យាបាល​ជំងឺ​ឆ្លង​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព រួមទាំង​ជំងឺ​ស្រេង​ផងដែរ។ អ្នក​អាច​លាបម្សៅ​រមៀត​លាយ​ទឹកឃ្មុំនេះ​ឲ្យបាន​យ៉ាង​ហោចណាស់ ១សប្តាហ៏ពេញ ដើម្បី​ឲ្យជំងឺនេះ​ជាសះស្បើយ​ទាំងស្រុង។

ប្រទាលកន្ទុយក្រពើ
ទឹកប្រទាល​កន្ទុយក្រពើ​ជាឱសថព្យាបាល​ដ៏មាន​ប្រសិទ្ធិភាព​សម្រាប់ព្យាបាល​ជំងឺស្រែង។ ទឹក​ប្រទាលកន្ទុយក្រពើ​ដែល​ចម្រាញ់​ចេញ​ពីសាច់ និង​សំបក។ លាបទឹក​ប្រទាល​កន្ទុយក្រពើ​ថ្នមៗ​ពីលើស្រែង។ ធ្វើវិធីនេះ ២ដង​ក្នុង១ថ្ងៃ ឲ្យ​បាន ២សប្តាហ៏។ ក្រោយ​រយៈ​ពេល ២សប្តាហ៏ ជំងឺស្រែង​នឹង​លែងមាន​តទៅទៀត​ហើយ។

ប្រេងដើមតែ
ប្រេងដើមតែ​មានផ្ទុកនូវ​សារធាតុប្រឆាំង​នឹងមេរោគផ្សិត និងបាក់តេរី​ដែល​អាចព្យាបាល​ជំងឺស្បែក​ផ្សេងៗ។ បន្តក់​ប្រេងដើមតែ​លើសំឡី។ រួចជូត​ថ្នមៗ​លើកន្ទួល​រមាស់។ ធ្វើវិធី​នេះ​ម្តង​ក្នុង ១ថ្ងៃរយៈ​ពេល ២សប្តាហ៏។ ប្រេង​ដើម​តែមិន​ត្រឹម​តែជួយព្យាបាល​ជំងឺស្រែង​ប៉ុណ្ណោះ តែ​វា​ក៏អាចព្យាបាល​ស្បែក​ស្ងួត​ជុំវិញ​កន្ទួល​រមាស់​ផងដែរ។

ម្សៅមូស្តា
ត្រាំគ្រាប់​មូស្តាស្រស់ ១ស្លាប​ព្រាកាហ្វេ​ក្នុង​ទឹករយៈ​ពេល ១យប់។ នៅព្រឹក​បន្ទាប់ យក​វា​ទៅកិន​ឲ្យម៉ត់។ លាប​ម្សៅនេះ​លើស្រែង។ ទុកវា​ចោលរយៈ​ពេល ១ម៉ោង​កន្លះ។ បន្ត​ធ្វើវិធី​នេះ​រយៈ​ពេល ១៥ថ្ងៃ ដើម្បី​ទទួលបាន​លទ្ធផល​ល្អ។

ទឹក​ខ្មេះ​ប៉ោម
យក​សំឡីជ្រលក់ទឹកខ្មេះ​ប៉ោម រួច​ជូតលើក​ន្លែង​កើត​ស្រែង។ ទឹក​ខ្មេះ​ប៉ោម​នឹង​ជួយ​សម្ងួត​ស្រែង។ អ្នក​ត្រូវ​ធ្វើវិធី​បែបនេះ​រយៈពេល ២-៣ថ្ងៃ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ៕

ដោយ៖ ដារ៉ា

ប្រភព៖ ladycarehealth

No comments:

Post a Comment