សូមកុំគិតថា ត្រឹមតែអង្គុយហើយបិទភ្នែក
គឺជាការបដិបត្តិធម៌ឲ្យសោះ ! បដិបត្តិធម៌ គឺរក្សាចិត្តឲ្យមូលនឹងស្មើក្នុងអារម្មណ៍តែមួយ
ឲ្យចិត្តតាំងនៅក្នុងកាយជានិច្ច រួចហើយត្រូវមានសតិដឹងជាមួយឥរិយាបថគ្រប់ៗកាល ! ។ កុំគិតថា
ពេលចេញពីអង្គុយ ថាជាការចេញពីសមាធិឲ្យសោះ គឺអ្នកគ្រាន់តែផ្លាស់ប្តូរឥរិយាបថតែប៉ុណ្ណោះ
! ។ សតិត្រូវនៅជាមួយកាយ តាមមើលឥរិយាបថ ដោយការដឹងខ្លួន បែរទៅមុខ ទៅក្រោយ ងាកឆ្វេង ងាកស្តាំ
ដឹង ដេក ដើរ ដឹង ចិត្តត្រេកអរដឹង មួរម៉ៅ ដឹង ស្ងប់ដឹង អន្ទះសារដឹង .... ចង់ធ្វើខុសដឹង
តែមិនធ្វើតាមដឹង ! ពេលជិតស្លាប់ដឹង ឃុំគ្រងរក្សាចិត្តមិនឲ្យរាយមាយ មិនធ្លាក់គន្លងស្រឡាញ់ស្អប់
ឲ្យនៅមូលស្មើជាឯកគ្គតាចិត្តទើបអាចយកឈ្នះយមទូតបាន៕
No comments:
Post a Comment