ក្មេងស្រីដែលមានវ័យ៥ខួបម្នាក់អប់អរសារទរឆ្លងបុណ្យខួបកំណើតរបស់ខ្លួនក្នុងចំណោមភាពសប្បាយរីករាយរបស់អ្នកជិតខាង។
ថ្ងៃនេះគ្រប់យ៉ាងមើលទៅដូចជាវិសេសវិសាលទាំងអស់ តាំងតែពីក្រោកពីគេងក៏មានកាដូច្រើនសន្ធឹកសន្ធប់គរនៅលើគ្រែ។
ចំណែកនៅឯសាលារៀនវិញ នាងត្រូវបានគេររើសឲ្យធ្វើជារាជនីប្រចាំបន្ទប់ និងមានកិច្ចកម្មពិសេសជាងរាល់ថ្ងៃ។
ពេលល្ងាចបន្តិចមាអ៊ុំពួមីង និងជីដូនជីតានាងម្នាក់ៗសុខចិត្តមកអប់អរសារទរពិធីឆ្លងបុណ្យខួបកំណើតនាង
និងត្រៀមអុចកាំជ្រួចផ្កានៅពេលយប់ទៀត។
ខណៈពេលទទួលទានញ៉ាំអាហារយប់ នាងតូចច្រម៉ក់ម្នាក់នេះសំយ៉ុងមកចុះស្ងៀមស្ងាត់មុននឹងប្រាប់ថា
“នាងហត់នឿយណាស់ នឿយហត់រហូតដល់នាងញ៉ាំអាហារមិនចូល”ហើយទឹកនេត្រារបស់នាងតូចច្រម៉ក់នេះក៏ហូរចេញមក។
វត្ថុដែលគេនិយាយតគ្នាថា សេចក្ដីសុខពុំមែនសេចក្ដីសប្បាយចិត្តជានិច្ចឡើយ។ យើងប្រហែលជាព្រមទទួលថា
ក្រោយពីឆ្លងកម្មវិធិបុណ្យក្នុងវេរៈផ្សេងៗ យើងផ្ទាល់ក៏ច្រើនតែមានអារម្មណ៍ហេវហត់អស់កម្លាំង
មិនខុសពីក្មេងស្រីម្នាក់នេះដែរ បើរៀបចំពិធីធ្វើនោះកាន់តែធំដុំឡើងប៉ុណ្ណា យើងត្រឡប់ជាហត់នឿយខ្លាំងឡើងប៉ុណ្ណោះ។
អារម្មណ៍ហត់នឿយនៅត្រង់ថា នេះច្រើនតែត្រូវបានគេមើលរំលង ពេលយើងគិតដល់សេចក្ដីសុខរំភើបរីករាយពីកម្មវិធីឆ្លងក្នុងពេលបន្តទៅទៀត
ក្នុងសកម្មភាពបែបនេះវិលវល់ទៅរឿយៗ ដោយប្រកាន់ជឿថា សេចក្ដីសប្បាយរីករាយច្រើនប៉ុនណា សម្តែងថាមានជីវិតដែលមានសេចក្ដីសុខច្រើនឡើងប៉ុណ្ណោះ។
វាជារឿងគួរឲ្យចាប់ចិត្តសង្កេតមើលថា មនុស្សនៅក្នុងសង្គមបស្ចឹមប្រទេសដែលមានភាពលួតលាស់ផ្នែកសម្ភារនិយមឲ្យអំណរវាបានច្រើនដង
ត្រឡប់បែរជាមានស្ថិតិអ្នកឈឺចាប់កើតរោគសោកសៅ ឬធ្វើអត្តឃាតមានចំនួនច្រើនឡើង ក្នុងខណៈពេលដែលមនុស្សក្នុងប្រទេសសូដង់
ឬអេធិអូបៀដែលមានជីវភាពមានដែនកំណត់ ស្ទើរតែគ្មានមនុស្សធ្វើអត្តឃាតខ្លួនឡើយ។
មនុស្សយើងត្រូវប្រើពេលវេលា និងសេចក្ដីព្យាយាមច្រើនណាស់ ក្នុងការស្វែងរកសេចក្ដីសុខ
មកបំពក់បំប៉នឲ្យខ្លួនឯង។ ច្រើនពេកហើយ ដែលត្រូវព្រមស៊ូទ្រាំជាមួយសភាពជីវិត និងធ្វើការងារដែលមិនបានបង្កបង្កើត
ឬស៊ូទ្រាំជាមួយសម្ព័ន្ធភាពបែបឆកកណ្តៀត ដើម្បីដោះដូរមកយកនូវសេចក្ដីសុខដែលខ្លួនត្រូវការ
ហើយនៅមានអារម្មណ៍គិតថា សេចក្ដីសុខនោះមិនធ្លាប់ជួបប្រទះសោះ។
ជីវិតមនុស្សបុថុជ្ជន វាមិនមានអ្វីផ្សេងពីកូនក្មេងស្រីវ័យ៥ខួបដែលនិយាយអំពី ព្រោះតែរអ៊ូថា
ហត់នឿយដល់ញ៉ាំអ្វីមិនចូល ប៉ុន្តែមិនប៉ុន្មាននាទីក្រោយមក នាងរត់ហេទៅកន្លែងដុតកាំជ្រួចផ្កាយ៉ាងសប្បាយរីករាយម្តងទៀត។
ទោះបីមនុស្សយើង “ហត់នឿយ” ជាមួយនឹងសេចក្ដីសុខ តែក៏មិនធ្លាប់”ធុញទ្រាន់ជិនណាយ” ដែលត្រូវរត់ដេញតាមវាដោយមិនចេះឈប់ឈរ។
វាមានសភាពផ្សេងគ្នារវាងពួកបុថុជ្ជន និងព្រះអរហន្តប្រហែលជានៅត្រង់ចំណុចនេះឯង។
រឿង ភិក្ខុបិយសីលោ
No comments:
Post a Comment