Wednesday, June 08, 2016

ចង្រៃទាំង១៦របស់ស្រីៗ

ក្នុងសម័យចាស់ៗបុរាណគេប្រកាន់ណាស់ ចំពោះស្រីៗដែលយកប្តីសីហើយ ដូនតា​ឪពុកម្តាយត្រូវអប់រំចរិយាមាយ៌ាទជាស្ត្រីភេទជាច្រើនខែ និងមានការហាមប្រាមចំពោះទង្វើមួយចំនួនដែលស្រីៗមិនគួរធ្វេសប្រហែសឬភ្លេចសតិស្មារតីឡើយ ព្រោះសម័យមុនប្រុសៗសុទ្ធតែរៀនមន្តអាគមចាក់សាក់ពេញខ្លួនមានកន្សែងយ័ន្កការពារខ្លួន មានគ្រូម៉កាន់ ដូច្នេះហើយបានជាតេមានតំណមមួយចំនួនមិនឲ្យស្រីៗធ្វើ បើហ៊ានធ្វើអាចត្រូវសាបរលាបមន្តអាគមគាថាខ្លួន ហើយគេចាត់ទុកថា ស្រីនោះជាស្រីចង្រៃ។

មានរឿងជាច្រើនទៀតដែលពាក់ព័ន្ធនឹងពាក្្យស្រី ដូចជាផ្អែកទៅលើពាក្យថាសិរី មកពីស្រីនេះ បើស្រីសម្តែងចេញនូវឥរិយាបថមួយចំនួនមិនសមរម្យ វាអាចនាំមកនូវការអាប់នូវសិរី។ ចុះចង្រៃទាំង១៦ប្រការនេះវិញយ៉ាងណាដែរ វាបានឆ្លុះបញ្ចាំងទៅលើតថភាពជីវិតសព្វថ្ងៃនេះយ៉ាងណា? ខ្ញុំធ្លាប់បានអានការបញ្ចេញមតិលើសំណេរនេះថា ចុះមានតែស្រីៗទេឬដែលគ្នាចង្រៃ ចំណែកប្រុសៗមិនចេះចង្រៃទេអី? តើអ្នកអានគិតថាមានដែរទេ? 

បើតាមមតិស្មេរគិតថា មនុស្សទាំងអស់សុទ្ធតែមានចំណុចខ្សោយ និងចំណុចខ្លាំង មានទាំងចំណុចអាក្រក់ និងល្អ មិនមានមនុស្សអ្នកណាម្នាក់អាចជៀសគេចផុតពីកំហុសនេះបានណាស់ បើអ្នកបានសិក្សាស្វែងយល់បានច្រើន ហើយគេអប់រំចិត្តគំនិតខ្លួនបានល្អទៅ។ ចំណែកមនុស្សណាដែលមិនបានអប់រំចិត្តគំនិតខ្លួន ការធ្វើក៏ចេះតែមានកំហុសច្រើនទៅ ដូចបុគ្គលដែលបានដឹងថា ទីដែលមានបន្លា គេក៏ដើរមានការប្រុងប្រយ័ត្នច្រើនជាងអ្នកមិនដឹងសោះ៕




No comments:

Post a Comment