Monday, June 27, 2016

៦ រឿង ឈប់ឈឺក្បាលវិលមុខរឿងលុយ

៦ រឿង ឈប់ឈឺក្បាលវិលមុខរឿងលុយ ដាក់ផែនការកើត ជីវិតនឹងមានសេចក្ដីសុខ


រឿងលុយកាក់ជារឿងមួយដែលមនុស្សគ្រប់គ្នាត្រូវយកចិត្តទុកដាក់បំផុត ព្រោះបើមិនដាក់ផែនការហើយ វាពិតជាមានកំហុសកើតឡើងដោយយថាហេតុណាមួយជាក់ជាមិនខានឡើយ។ អ្នកអាចត្រូវប្រើប្រាស់ ពេលវេលាច្រើនឆ្នាំក្នុងការព្យាបាលមើលថែរក្សាជាក់ជាពុំខាន ហើយវាមិនមែនជាការងាយស្រួលដែរ។ ម៉ានីហ្គូរូ(MoneyGuru.co.th) យល់យ៉ាងច្បាស់ថា ទើបលើកយកអត្ថបទមួយមកណែនាំ ដែលជារឿង ពាក់ព័ន្ធទៅនឹងលុយកាក់៦ ចំណុច ដែលជាកត្តាមួយដ៏សំខាន់ក្នុងផ្នែកសេដ្ឋកិច្ច វាធ្វើឲ្យអ្នកត្រូវពិបាក ខ្វល់ចិត្តអស់ជាច្រើនឆ្នាំកន្លងមកនេះ។

មិនគិតធ្វើគម្រោងផែនការអំពីលុយ

មនុស្សជាច្រើនស្អប់ការធ្វើគម្រោងផែនការអំពីលុយកាក់ ព្រោះវាគួរឲ្យធុញទ្រាន់ខ្លាំងណាស់។ អ្នកខ្លះ អាចជាគិតធ្វើផែនការនេះ ដែលជាទង្វើមួយធ្វើឲ្យអ្នកមិនមានលុយកាក់ អាចទិញរបស់របរ តាមអ្នក ត្រូវការបាន ប៉ុន្តែក្នុងតថភាពពិត វាគឺជារឿងមួយជួយឲ្យអ្នកមានសិរីភាពផ្នែកហិរញ្ញវត្ថុទៅវិញទេតើ ពីព្រោះពេលអ្នកធ្វើបញ្ជីខ្ទង់ចំណូលចំណាយ អ្នកនឹងមើលឃើញបានយ៉ាងច្បាស់លាស់ថា តម្លៃ ចាយវាយផ្នែកណាមួយដែលមិនចាំបាច់សម្រាប់អ្នក  ដែលវាជាតម្លៃចំណាយខ្ជះខ្ជាយ ដែលជាហេតុ ធ្វើឲ្យអ្នកអាចកាត់បន្ថយតម្លៃចាយវាយទាំងអស់នោះចោលបាន ហើយវាជួយឲ្យអ្នកមាន លុយសល់ ក្នុងកាបូបច្រើនឡើងផងដែរ។

ឧទាហរណ៍ងាយៗ ដែលមើលឃើញបានច្បាស់ក្រឡែត គឺសំបកទូរស័ព្ទដៃ ដែលអ្នកទិញមកសែន ថ្លៃរាល់ខែ ជួនកាលអ្នកមិនប្រើមិនដល់កាលបរិច្ឆេទដែលផេកកេចគេឲ្យមក មួយអាចមិនមែន ជាចំនួនទឹកប្រាក់ច្រើនក៏ដោយ ប៉ុន្តែបើអ្នកប្រមូលរួបរួមជាឆ្នាំអាចជាប្រាក់ដុលធំ ដែលមិន អាច និយាយថាប្រាក់មានចំនួនតិចតួចបានដែរ។ ការធ្វើផែនការលុយកាក់ វាធ្វើឲ្យអ្នកផ្តោតតែទៅលើផ្នែកនេះ ហើយផ្លាស់ប្តូរមកជាជ្រើសរើសផេកកិចទូរស័ព្ទដែលសមរម្យជាមួយការងាររបស់អ្នក ដែលអាច នឹងមានតម្លៃធូរថ្លៃជាង តើអ្នកមើលឃើញទេថា វាមានចំណុចល្អច្រើនជាងការបង់ខាត។

មិនចាយលុយតាមកាតក្រេឌិត

មិនចាយមួយខែប្រហែលជាកើតអីមែនទេ ខែដែលមានធុរៈច្រើន!អូខេបើអ្នកសុំខ្ចីលុយមិត្តភក្ត្រអ្នកមក ហើយសុំឲ្យគេបន្ធូរបន្ថយជាមួយមិត្ត ទៅលើតម្លៃចាយវាយរបស់អ្នកច្រើន ប្រហែលជាមិនកើតមាន បញ្ហាមែនទេ! ប៉ុន្តែជាមួយកាតក្រេឌិត ចាត់ទុកថាជារឿងដែលខុសធ្ងន់ ព្រោះធនាគារមិនយល់ចិត្តយល់ មុខអ្នកក្នុងរឿងផ្នែកលុយកាក់ផ្ទាល់ខ្លួនរបស់អ្នកឡើយ  ហើយកាន់តែខ្លាំងជាងនោះទៅទៀត ថែមទាំង ស្រែកទារការសន្សំប្រាក់ពីអ្នកបន្ថែមទៀត ទាំងតម្លៃផាកវិន័យក្នុងទូទាត់ការយឺតយ៉ាវ ព្រមទាំងអត្រា ការប្រាក់កាន់តែបន្ថែមពូនខ្ពស់ឡើងៗ ហើយទាំងពន្ទុក្រេឌិតរបស់អ្នកមានការបាត់បង់ ដែលធ្វើឲ្យអ្នក ខ្ចីបុលជឿពីផ្នែក ផ្សេងៗក្នុងថ្ងៃអនាគត ច្រើនឡើង។

ដូច្នេះ អ្នកគួរកាត់ចោលប្រយោគដែលថា មិនចាយមួយខែមិនថ្វីទេចេញពីវចនានុក្រមរបស់អ្នកបាន ពីព្រោះវានឹងបង្ករភាពខាត់បងឬភាពវិនាសដល់ជីវិតអ្នក។

ការសម្រេចចិត្តទិញទំនិញផ្នែកអត្រាការប្រាក់ ដោយមិនបានសិក្សាស៊ីជម្រៅជាមុន

កាតឥណទាន និងការធានារ៉ាប់រងផ្សេងៗ បើអ្នកសម្រេចចិត្តទិញទាន់ហន់ពេក អាចធ្វើឲ្យអ្នកបង់ខាត លុយកាក់ច្រើនជាងអ្នកដែលនឹងកើតមាន ព្រោះការណ៍ដែលអ្នកមិនបានសិក្សាស៊ីជម្រៅទៅលើទិន្នន័យ និងការប្រៀបធៀបឲ្យបានល្អិតល្អន់ច្បាស់លាស់ជាមុនទេ វានឹងធ្វើឲ្យអ្នកបានផលិត ផលផ្នែកអត្រាការប្រាក់ មិនសមស្របទៅតាមតម្រូវការ ឡាយស្តាយ និងការប្រើប្រាស់ការងាររបស់អ្នកពិតប្រាកដ ហើយចុង បញ្ចប់អ្នកត្រូវទិញផលិតផលទាំងនោះបន្ថែមឡើង រកវត្ថុដែលឆ្លើយតប ទៅនឹងសេចក្ដីត្រូវការ របស់អ្នក ព្រោះវត្ថុដែលអ្នកទិញមកដោយមិនទាន់បានសិក្សាឲ្យបានច្បាស់លាស់ មិនស៊ីចង្វាក់ជាមួយនឹង តម្រូវការ របស់អ្នកនោះ។

មកដល់សម័យនេះទៅហើយ ការប្រៀបធៀបផលិតផលផ្នែកអត្រាការផ្កាប្រាក់ ចាត់ទុកជារឿងដែល មហាសែនងាយ ព្រោះមានវើបផ្សាយដែលផ្តល់សេវ៉ាកម្មប្រៀបធៀបតម្លៃ ជាពិសេសមិនប៉ុន្មានវិនាទី គ្លិកមិនប៉ុន្មនាដង តារាងតម្លៃ និងព័ត៌មានលម្អិតផ្សេងៗ នឹងបានចេញបង្ហាញឲ្យឃើញនៅចំពោះ មុខរបស់អ្នកបានយ៉ាងងាយស្រួល លឿនរហ័សទាន់ចិត្ត។

មិនមានលុយកាក់បម្រុងទុកសម្រាប់ភ័យអាសន្ន

ជីវិតមនុស្សយើងមិនប្រាកដប្រជាទេ គ្រប់រូបគ្រប់គ្នា ម្នាក់ៗក៏ត្រូវជួបជាមួយហេតុការណ៍ចៃដន្យ ឬភ័យអាសន្ន ដែលត្រូវការផ្នែកហិរញ្ញវត្ថុធំដុំទាំងអស់ អ្នកប្រហែលជាមិនសប្បាយចិត្តប្រាកដ ប្រសិនណាក្រុមហ៊ុនផ្អាកការងារអ្នកដោយភាពតក់ក្រហល់ ហើយសេដ្ឋកិច្ចបែបនេះ ហេតុការណ៍ 
បែបនេះ អាចនឹងកើតឡើងពេលណាក៏បាន ឬអ្នកដែលជាមនុស្សជាទីស្រលាញ់របស់អ្នកធ្លាក់ខ្លួន
ឈឺព្រឹប អ្នកចាំបាច់ត្រូវការលុយដើម្បីរក្សាព្យាបាលដែលមានតម្លៃខ្ពស់ ហើយអ្វីដែលវាអាក្រក់ ជាងនោះគឺថា អ្នកមិនបានធ្វើការធានារ៉ាប់រងសុខភាពទុកជាមុន។ ដូច្នោះ អ្នកចាំបាច់ត្រូវតែត្រៀម លក្ខណៈឲ្យបានស្រួលប្រួលជាមួយរឿងនេះ ត្រូវតែគិតនឹកស្មានហេតុការណ៍ទាំងនេះទុកជាមុន។ អ្នកខ្លះអាចសន្សំលុយទុកសម្រាប់ភ័យអាសន្នក្នុងរយៈពេលបីខែ អ្នកខ្លះទៀតអាចពេញ
មួយឆ្នាំក៏មាន។

យើងសូមណែនាំថា លំដាប់ទាបបំផុតសម្រាប់លុយភ័យមានអាសន្នគួរនឹងមានប្រមាណជា ៦ 
ឬ៨ខែ វាស្រេចតែការត្រៀមលក្ខណៈរបស់មនុស្សម្នាក់ៗ ហើយលុយកាក់ផ្នែកនេះវាជាលុយផ្ទាល់ខ្លួន របស់មនុស្សម្នាក់ៗបានសន្សំបម្រុងទុក។ សូមបញ្ជាក់ថា វាជារបស់ផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ ព្រោះលុយដែលសន្សំទុកនោះដើម្បីជាលុយសម្រាប់ស្លាប់ និងប្រាកដថា ក្នុងមួយជីវិតមនុស្សយើង អាចនឹងជួបរឿងភ័យអាសន្នបែបនេះស្ទើររាប់មិនឆ្នាស់ទៅហើយ។ វាប្រហែលមិនល្អប្រាកដ ប្រសិនបើជួបរឿងភ័យមានអាសន្នត្រូវកើតឡើង ហើយត្រូវចាយលុយអស់ទៅទៀត រហូតដល់ គ្មានលុយសេសសល់នៅជាប់នឹងខ្លួនទុកចាយវាយនៅពេលខ្លួនអសកម្មការងារទៅនោះ។

ទិញឡានថ្មីក្នុងតម្លៃខ្ពស់ជាងលុយសន្សំ

ការទិញរបស់របរធំៗ ដែលមានតម្លៃខ្ពស់ អ្នកចាំបាច់ត្រូវគិតឲ្យបានល្អិតល្អន់ម៉ត់ចត់ជាទីបំផុត ថាចំណូលរបស់អ្នកមួយខែៗបានប៉ុន្មាន? ភារៈមួយខែអស់ប៉ុន្មាន? សល់ប្រាក់ដែលអាចចាយវាយ បានមួយខែៗមានប៉ុន្មាន? អ្នកនឹងដឹងថា អ្នកមានបំណងកំពុងទិញឡានថ្មីមួយគ្រឿងមានតម្លៃប៉ុន្មាន? តម្លៃខ្ពស់បំផុត មិនសមរម្យប៉ុន្មាន? ដើម្បីមិនឲ្យអ្នកមានភារៈជាប់បំណុល ច្រើនរហូតដល់មិនអាច ទូទាត់បានក្នុងប្រាក់ខែក្នុងមួយខែៗ ឬទូទាត់គ្រប់បានដែរ ក៏ប៉ុន្តែមិនមាន​លុយសល់សម្រាប់
ចាយ​​​​​​វាយ​ប្រចាំថ្ងៃ។ យើសូមជំទាស់បដិសេធថា ឡានទំនើបមានតម្លៃថ្លៃសែនៗនោះចោល បើអ្នក​ចង់បានយកមកវាយអឿបង្អួតអ្នកដទៃនោះ ប៉ុន្តែកុំភ្លេចថា ភាពអឿមិនបានជួយ​អ្វីឲ្យ​អ្នកមានលុយ​ទុកចាយវាយដើម្បីរស់នៅបានទេ។

ដូច្នោះ មុននឹងទិញឡានទំនើប ភូមិគ្រឹះថ្មី អ្នកគួរត្រិះរិះគិតឲ្យបានច្បាស់លាស់ថា តើអ្នកអាចនឹងទទួលភារៈ​វែងឆ្ងាយនេះបានទេ ឬមិនបាន? ព្រោះវាមានផលប៉ះពាល់ពិន្ទុឥណទានរបស់អ្នកទៅក្នុងថ្ងៃអនាគត ហើយ​ការសុំបុណបំណុលជឿពីផ្នែកផ្សេងៗក្នុងពេលអនាគតផងដែរ មិនថា ជាផ្ទះ ឡាន ឬកាតក្រេឌិតនោះទេ។

មិនចាប់អារម្មណ៍ទៅលើការធានារ៉ាប់រង

ប្រសិនបើថ្ងៃនេះ តើអ្នកកើតអ្វីឡើង? រឿងលុយកាក់របស់មនុស្សពីក្រោយអ្នកនឹងទៅជាយ៉ាងណា? ប្រសិនបើអ្នកគិតថា មិនល្អមែននោះ ការធានាអាយុជីវិត គឺជារឿងដែលអ្នកគួរគិតធ្វើបន្ទាន់ ឬបើ​អ្នកជាបុគ្គលិកក្រុមហ៊ុនទូទៅ មានចំណូលទទួលជាខែ មានលុយចាយទៅមួយខែៗនោះ ម្លោះហើយ​កាត់ចោលភារៈមិនធ្វើធានារ៉ាប់រងកើតឧបទ្ទវហាតុរថយន្តបុកគ្នាថែមទាំងជាភាគីខុសទៅទៀត ខ្លួនក៏​រងរបួសត្រូវចាយវាយលើតម្លៃរក្សា រថយន្តក៏ត្រូវខូចខាត ត្រូវជុសជុលដែលត្រូវចាយវាយបន្ថែមទៀត លើសពីនេះត្រូវបង់ការខូចខាត ព្រមទាំងតម្លៃរក្សាព្យាបាលឲ្យដល់គូករណ៍ទៀត ហើយអត្រាការប្រាក់​របស់អ្នកទទួលរងការក្សិណក្ស័យរលំរលាយមិនសេសសល់ឡើយ ស្រួលមិនស្រួស ត្រូវបិទកុងទៅ
ច្រើន​ឆ្នាំទៀតក៏ថាបាន។

ហើយក្នុងការធ្វើការធានារ៉ាប់រងរថយន្ត នឹងជួយអ្នកក្នុងរឿងនេះបានច្រើន យ៉ាងហោចណាស់ ក៏មានផលវិបាកតិចជាង។ តម្លៃធានារ៉ាប់រងផ្សេងៗ មិនប៉ុន្មានរយក្នុងមួយឆ្នាំៗល្អជាង​ត្រូវមក​ប៉ងខាតលុយជាសែនជាលាន ពេលដែលមានឧបទ្ទហេតុកើតឡើងដោយនឹកស្មានមិនដល់។

រឿងប្រាក់ ទោះបីជា វាមិនមែនជារឿងសុខស្រួលក៏ដោយ ប៉ុន្តែវាជារឿងដ៏សំខាន់ដែលអ្នកត្រូវធ្វើ ព្រោះយើងមិនចង់ឃើញសភាពអ្នកត្រូវជូបជាមួយក្តីវិបត្តិផ្នែកហិរញ្ញវត្ថុជាឆ្នាំ ទម្រាំព្យាបាលជានោះទេ៕
ប្រភព៖ sanook

ប្រែ.ចាន់

No comments:

Post a Comment