បទធម្មវិភាគ
មិនថាយើងកំពុងធ្វើអ្វី នឹងមានមនុស្សក្លំមើលយើងជានិច្ច មិនថាយើងនិយាយអ្វី
ក៏មានមនុស្សផ្ចង់ស្តាប់យើងជានិច្ច មិនថាយើងនឹងគិតអ្វី
នឹងមានមនុស្សរត់តាមគំនិតរបស់យើងជានិច្ច។
ពាក្យថាមានចិត្តគ្រប់គ្រងគឺ
មានភាពពេញចិត្ត យកចិត្តទុកដាក់ យកចិត្តគេមកដាក់ចិត្តយើង ឲ្យដឹងថា
តើរឿងដែលនិយាយចេញទៅវាជាគុណឬក៏ជាទោស នឹងពេញចិត្ត ឬមិនពេញចិត្ត
តើនឹងមានទាស់ចិត្តអ្នកណាខ្លះទេ?
ចិត្តត្រូវគ្រប់គ្រងឲ្យបានគ្រប់ពេល
បើរកដំណោះស្រាយមិនទាន់កុំអាល ព្រោះការនិយាយចេញទៅហើយ យកត្រឡប់មកវិញមិនបាន
សម្តីនឹងជាចៅហ្វាយនាយយើង។
ភាពពេញចិត្តចាត់ទុកជាតួសតិ
ដែលជាថាមពលនៃការត្រៀមលក្ខណៈ។
អ្នកអានអាចសង្កេតមើលឃើញខ្លួនឯងថា
អ្នកណាធ្វើការងារពេញចិត្ត ឬគ្រាន់តែធ្វើ សង្កេតមើលអាកប្បកិរិយា សម្តីសំដៅ
សម្តីតបត ការផ្តើមសំនួរសួរក៏បាន។
ការងារដែលធ្វើដោយការពេញចិត្តពេញថ្លើមមានការខុសឆ្គងថយចុះកាន់តែតិចឡើង។
មនុស្សខ្លះពេលត្រូវគេសួរ
មិនឆ្លើយ ធ្វើមិនដឹងមិនឮ ឬឆ្លើយដែរតែមិនមើលមុខ ឆ្លើយបណ្តើរដើរបណ្តើរ
សម្តែងបញ្ជាក់ថា មិនពេញចិត្ត យ៉ាងនេះគេហៅថាខ្វះមន្តស្នេហ៍ទាក់ទាញ
មិនផ្តល់កិត្តិយសដល់អ្នកសួរ ត្រូវតែប្រញាប់កែប្រែ។ ពេលណាធ្វើការងារឲ្យប្រញាប់ធ្វើ
មានអារម្មណ៍រីករាយដែលមានការងារថ្មីឲ្យគិតគ្រប់ពេលជានិច្ច។
រឿងរ៉ាវពេញចិត្តនេះវាជារឿងធំក្នុងការងារសាមគ្គីគ្នា
យើងត្រូវសម្តែងចេញឲ្យឃើញច្បាស់លាស់ថា យើងនឹងព្រមនៅជាមួយអង្គភាពនោះ
ដើម្បីជម្រុញសកម្មភាពឲ្យអង្គភាពនោះរីកចម្រើន៕
..........................................
ប្រភព៖ The Last Secret
No comments:
Post a Comment