មិនថាអ្នករវល់យ៉ាងណាទេ
ការឆ្លៀតពេលអានសៀវភៅ គឺជារឿងដ៏ល្អមួយសម្រាប់ទាំងបង្កើនពុទ្ធិ
និងអប់រំផ្លូវចិត្ត។
ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ទាំង៦ដែលអ្នកអាចទទួលបានពីការអានសៀវភៅមុនពេលគេងរាល់យប់៖
១) ធ្វើឱ្យមានអារម្មណ៍ល្អងាយគេងលក់៖ ការអានធ្វើឲ្យអ្នកអាចបំភ្លេចនូវរឿងរ៉ាវស្មុគស្មាញមួយចំនួន ហើយវាជួយឲ្យអ្នកមានអារម្មណ៍ល្អទៅវិញផងដែរ។ ប្រសិនបើអ្នកមានកូនតូច អ្នកគួរតែអានសៀវភៅឲ្យពួកគេស្ដាប់ ដែលជាទម្លាប់មួយល្អសម្រាប់ពួកគេ។
២) កាត់បន្ថយអារម្មណ៍ស្មុគស្មាញ៖ អ្នកវិទ្យាសាស្ត្របានបង្ហាញឲ្យឃើញថា
ការអានសៀវភៅមុនចូលគេងនេះ អាចជួយកាត់បន្ថយភាពស្មុគស្មាញរហូតទៅដល់
៦៨% ឯណោះ។
៣) មានភាពច្នៃប្រឌិតជាងមុន៖ តើអ្នកដែលឆ្ងល់ដែរទេថាតើហេតុអ្វីបានសហគ្រិនជោគជ័យចូលចិត្តអានសៀវភៅមុនពេលគេង? មូលហេតុព្រោះថាវានឹងធ្វើឲ្យពួកគេមើលឃើញពិភពលោកបែបផ្សេងមួយទៀត។
៤)
មានការតាំងអារម្មណ៍ជាងមុន៖ ការអានធ្វើឲ្យយើងមានការតាំងអារម្មណ៍បានខ្ពស់ដោយសារតែពេលដែលយើងអានម្ដងៗគឺដូចជាយើងកំពុងតែហ្វឹកហាត់ខ្លួនឯងបែបនោះដែរ
ដោយសារតែពេលដែលយើងអានគឺយើងមិនខ្វល់ពីអ្វីដែលកើតឡើងជុំវិញខ្លួនយើងប៉ុន្មាននោះទេ។
៥)
ចេះយល់ពីអារម្មណ៍អ្នកដទៃ៖ អ្នកនឹងអាចរៀនយល់ពីអារម្មណ៍អ្នកដែលនូវជុំវិញខ្លួនបានច្រើន
ជាពិសេសបើសិនជាអ្នកអានសៀវភៅប្រលោមលោក។
៦) មានអារម្មណ៍ស្ងប់៖ អ្នកគួរតែសង្កេតមើលអ្នកដែលចូលចិត្តអានសៀវភៅទៅថាតើពួកគេជាមនុស្សបែបណា។
អ្នកទាំងអស់នោះជាទូទៅមានអារម្មណ៍ស្ងប់ល្អណាស់
ហើយចេះគិតគូរវែងឆ្ងាយដោយមិនសូវធ្វើអ្វីតាមអារម្មណ៍នោះទេ៕
ប្រែសម្រួល៖ តូច
ម៉ាយ៉ារស្មី
ប្រភព៖ www.lifehack.org
No comments:
Post a Comment