---- [ ] កាលពី៣ឆ្នាំមុន ខ្ញុំបានលួចស្រឡាញ់នារីម្នាក់តាមរយះFacebook ដោយទាំងមិនមាន Friend និងមិនហ៊ាន Add ទៅគេឡើយ បានត្រឹមតែមើលរូបគេតាម Facebook
ជារៀងរាល់ថ្ងៃ។ ដោយឆាប់ចង់ស្គាល់គេខ្ញុំក៏ស្វែងរក Account
Facebook មិត្តរបស់គេម្នាក់ ដើម្បីទំនាក់ទំនងនឹងបានឆាប់ស្គាល់គេ។ រឿងនោះក្លាយជាការពិតមែន
ខ្ញុំក៏បានក្លាយជា Friend ជាមួយគេដូចចិត្តដែលប្រាថ្នា។
ក្រោយមកខ្ញុំតែងតែលេងជាមួយគេរហូត។ រាល់ពេលដែលខ្ញុំលេងជាមួយគេខ្ញុំមាន
អារម្មណ៍ថាខ្ញុំមានសេចក្ដីសុខណាស់។ ប៉ុន្តែពេលនោះ គឺជាពេលមួយដែលគេបែកគ្នាជាមួយសង្សារគេ។
ខ្ញុំតែងតែធ្វើជាមនុស្សកំដរគេម្នាក់ តែងតែលួងលោមគេ លើកទឹកចិត្តគេគ្រប់ពេល ស្ដាប់រាល់បញ្ហាដែលគេមានហើយ
ធ្វើឲ្យទំនាក់ទំនងខ្ញុំនឹងគេ កាន់តែជិតស្និទ។ ខ្ញុំលង់ស្រលាញ់គេកាន់តែខ្លាំង តែមិនទាន់ហ៊ានសារភាពនៅឡើយទេ។
ថ្ងៃមួយបានមកដល់ គេក៏មានសង្សារថ្មី។ អារម្មណ៍មួយនេះសែនឈឺផ្សា
តែមិនហ៊ានខឹងគេនោះឡើយ ព្រោះដឹងថាយើងមិនជាអ្វីនឹងគេឡើយ។ ការទំនាក់ទំនងពួកយើងក៏អន់ថយ។
ខ្ញុំតែងតែសួរមិត្តភក្តិនាង អំពីសុខទុក្ខរបស់នាង។
ថ្ងៃដំបូងគឺមិត្តភក្តិគេប្រាប់ខ្ញុំថា ថ្ងៃហ្នឹង នាងសប្បាយចិត្តណាស់ សើចរហូត ហើយថែមទាំងដាក់រូបប្រុសម្នាក់នោះលើទូរស័ព្ទ
និងអួតគេទៀតផង។ ខ្ញុំឮបែបនេះអារម្មណ៍ខ្ញុំក៏ស្ងប់ ព្រោះដឹងគេបានសេចក្ដីសុខ។ តែសេចក្ដីសុខនោះមិនបានយូរឡើយ
សង្សារគេមិនដែលអើពើគេនោះឡើយ គេតែងតែនៅម្នាក់ឯង។
ដោយដឹងបែបនេះខ្ញុំក៏ Chat ទៅសួរគេ ហើយនិយាយឲ្យគេកុំអោយឈ្លោះគ្មាទៀត
ព្រោះខ្ញុំមិនចង់ឃើញគេយំឡើយ តែរឿងវានៅតែកើតឡើង ពួកគេបានបែកគ្នា នាងយំ។
ពេលខ្ញុំឮនាងយំតាមទូរស័ព្ទ
ខ្ញុំក៏ចង់យំដែរ។ ខ្ញុំតែងតែលួងលោមគេឲ្យកាត់ចិត្តពីគេម្នាក់នោះ។ គេក៏ធ្វើបាន ហើយគេក៏បានក្លាយជាមនុស្សស្រីម្នាក់ដ៏រឹងមាំ។
ខ្ញុំសប្បាយចិត្តណាស់។
ថ្ងៃដែលខ្ញុំត្រូវបង្ហាញការស្រឡាញ់ប្រាប់គេក៏បានមកដល់
តែវាមិនដូចការសង្ឃឹមនោះទេ នាងបានបដិសេធ។ តែខ្ញុំក៏មិនអន់ចិត្តអ្វីដែរ ព្រោះខ្ញុំគិតថានាងជួបរឿងឈឺចាប់ច្រើនទើបបែបនេះ។
ខ្ញុំនៅតែទាក់ទងគេមកដល់សព្វថ្ងៃ។ ពួកយើងលេងសប្បាយជាមួយគ្នាជាធម្មតា
នាងនៅតែជានារីក្នុងក្ដីសុបិនរបស់ខ្ញុំ ខ្ញុំមិនដែលបោះបង់ការស្រឡាញ់មួយនេះឡើយ។ ពេលខ្លះដោយការស្រឡាញ់របស់ខ្ញុំលើគេខ្លាំង
វាបានធ្វើឲ្យគេធុញផង ខឹងផង ព្រោះខ្ញុំចូលចិត្តញស់ច្រើន។ តែគេជាមនុស្សម្នាក់ ដែលខឹងឆាប់បាត់តែទំរាំបាត់លួងក៏យូរដែរ។
គេនៅតែមិនអាចទទួលសេចក្ដីស្រឡាញ់ពីខ្ញុំ តែខ្ញុំមិនដែលបោះបង់ក្ដីសង្ឃឹមមួយនេះទេ។
ខ្ញុំតែងតែយកការព្យាយាមតាមស្រឡាញ់គេ ទៅខំប្រឹងរៀនសូត្រ
និងប្រឹងធ្វើការដើម្បីឲ្យគេឃើញថា ខ្ញុំជាមនុស្សមិនឥតប្រយោជន៍ទេ។ ប្រសិនបើគេអាន Status មួយនេះ គេនឹងដឹងថាជាខ្ញុំ។ ឲ្យខ្ញុំសុំទោសផងដែលខ្ញុំយករឿងអ្នកមកនិយាយ ដោយមិនសុំអ្នកជាមុន។
ខ្ញុំគ្រាន់តែសង្ឃឹមថា ថ្ងៃណាមួយអ្នកនឹងទទួលយកការស្រឡាញ់មួយនេះពីខ្ញុំ៕
ប្រភព Nevertrush M
No comments:
Post a Comment