Friday, July 01, 2016

ជីវិតក្រីក្ររបស់គ្រួសារគ្រិស្តៀណូ រ៉ាណាដូ


គេថាមនុស្សកុំមើលងាយមនុស្ស វាសនាមនុស្សម្នាក់ៗមើលមិនឃើញទេ អ្នកមានកុំអាលអរ អ្នកក្រកុំអាលភ័យ អ្វីៗអាចសម្រេចតាមកម្លាំងកម្ម ដែលបានខិតខំសាងឡើងដោយអំណាចចិត្តមិនព្រមចុះចាញ់ងាយៗ ។ ដូចជាជីវិតរបស់រ៉ាណាដូ តើមានមនុស្សប៉ុន្មាននាក់ ថាគាត់មានវាសនាបែបនេះនុ៎ះ!!!​

គ្រិស្តៀណូ រ៉ាណាលដូ (Cristiano Ronaldo) ដែលបានកើតមកជាកូនក្នុងត្រកូលគ្រួសារដ៏ក្រក្រីមួយគ្មានអ្វីៗដូចគេ ជាកូនដែលម្តាយរកគ្រប់វិធីដើម្បីព្យាយាមរំលូតចោល ដោយសារតែភាពក្រីក្រ ជាកូនដែលកើតមកទាំងលំបាកទាំងដែលឪពុកម្តាយមិនចង់បាន។ ពេលកើតមកហើយគ្មានម្ហូបអាហារឬក៏សំលៀកបំពាក់គ្រប់គ្រាន់ដូចគេ មានជំងឺបេះដូងប្រចាំកាយ ត្រូវបង្ខំឲ្យឈប់លេងបាល់ទាត់ តែគាត់មិនព្រមបោះបង់ ជាសិស្សម្នាក់ដែលត្រូវគ្រូ និងសាលាដេញចេញពីថ្នាក់ ជាកូនមនុស្សម្នាក់ដែលគេមើលងាយមើលថោក ព្រោះតែខ្លួនក្រ ឳពុកញៀនស្រា។

ជីវិតបែបនេះពិតជាពិបាកខ្លាំងណាស់ តើលើលោកនេះមានមនុស្សប៉ុន្មាននាក់ ដែលជួបរឿងលំបាកតាំងពីនៅក្នុងផ្ទៃពោះបែបនេះ?

ផ្ទុយទៅវិញភាពលំបាកទាំងនោះមិនបានធ្វើឲ្យមនុស្សម្នាក់នេះចុះចាញ់ ឬក៏រារថយនោះទេ គាត់មិនដែលនិយាយពាក្យថា បោះបង់នោះទេ។ ការលំបាក ការមើលងាយ ការរើសអើង ការស្អប់ខ្ពើម ការឈឺចាប់ ការខិតខំព្យាយាម ការអត់ធ្មត់ធ្វើឲ្យមនុស្សម្នាក់នេះមាន ការតស៊ូក្នុងឆាកជីវិត ដើរក្នុងវិថីមួយដែលពោរពេញទៅដោយឧបសគ្គ និងព្យាយាមយក ឈ្នះភាពលំបាកទាំងអស់នោះ រហូតបានក្លាយជាមនុស្សដែលអស្ចារ្យម្នាក់ក្នុងចំណោម មនុស្សខ្លាំងៗលើលោកនេះ។

នេះហើយគឺជាការតស៊ូក្នុងឆាកជីវិត :') ពេលនេះមនុស្សម្នាក់នេះឈប់លំបាកទៀតហើយ គាត់មានអ្វីគ្រប់យ៉ាងទាំងអស់ខុសឆ្ងាយស្រលះពីកាលមុន។ ប៉ុន្តែគួរឲ្យស្តាយដែលឪពុករបស់គាត់មិនបានមើលឃើញពីភាពជោគជ័យរបស់គាត់ពេលនេះ 

នៅសល់តែម្តាយមួយរូបដែលមានមោទនភាពបំផុតដែលគាត់មិនបានរំលូតកូនម្នាក់នេះ។ គាត់បាននិយាយប្រាប់ទៅម្តាយរបស់គាត់ថា "កូនប្រុសដែលម៉ាក់ព្យាយាមរំលូតចោលនេះ ជោគជ័យនិងដល់ត្រើយជាងកូនផ្សេងៗទៀត"
...............................................
- Cristiano Ronaldo -
NeverGiveUp
credit RaIn O Ni

កែ.ចាន់

No comments:

Post a Comment