Friday, July 22, 2016

សូមកុំរៀបការ ព្រោះតែ...


1 សូមកុំរៀបការ ព្រោះតែស្រលាញ់មួយភ្លេតឬមួយឆាវ!
2 សូមកុំរៀបការ ព្រោះតែគិតថាខ្លួនឯងមានអាយុច្រើនហើយ!
3 សូមកុំរៀបការ ព្រោះតែប៉ាម៉ាក់បង្ខំទាំងខ្លួនឯងមិនស្រលាញ់ទាល់តែសោះ!
4 សូមកុំរៀបការ ព្រោះតែមិត្តភ័ក្រ្ដចំអន់លេងថាឲ្យរៀបការក៏រៀបការតាមគេ!
5 សូមកុំរៀបការ ដោយសារចង់បញ្ឈឺអ្នកណាម្នាក់ឲ្យសោះ!
6 សូមកុំរៀបការ ដោយមិនបានឈ្វេងយល់ពីចិត្តគ្នាទាល់តែសោះ!
7 សូមកុំរៀបការ ដោយគ្រាន់តែគិតថាចង់សប្បាយ! ចង់សាក! ចង់ដឹង!
8 សូមកុំយករឿងរៀបការ មកលេងសើចឲ្យសោះ!
9 សូមកុំរៀបការ ព្រោះគិតថាគេជាអ្នកមានបានទៅសំណាង!
10 សូមកុំរៀបការដើម្បីចង់បំភ្លេចនូវអតីតកាល ដែលធ្លាប់មានចំពោះមនុស្ស ដែលយើងបានស្រលាញ់គេខ្លាំងបំផុត! ចាំសំដីខ្ញុំទុក បើយើងសម្រេចចិត្តរៀបការនឹងអ្នកណាម្នាក់ ត្រូវរៀបការដោយការស្រលាញ់ចេញពីបេះដូងយើងតែម្ដង! ហើយបើយើងសម្រេចចិត្តថានឹងរៀបការជាមួយនារីណាម្នាក់ យើងត្រូវមានតួនាទីសំខាន់បំផុត គឺអាចធ្វើជាបង្គោលដ៏រឹងមាំសម្រាប់ក្រុមគ្រួសារ ត្រូវខំប្រឹងរកស៊ី ឬក៏ធ្វើការរកលុយ ដើម្បីប្រពន្ធនឹងកូនឲ្យបានល្អ!

កុំយកប្រពន្ធមកហើយឲ្យគេលំបាកដោយសារតែយើងមិនអាចធ្វើជាមេគ្រួសារបាន! ត្រូវគិតឲ្យច្បាស់សិន មុននឹងសម្រេចរៀបការ ព្រោះជីវិតនូវលីវ គឺមិនដូចជីវិតមានគ្រួសារនោះទេ!

ប្រភព៖ហ្វេកប៊ុក


Sunday, July 10, 2016

១៥.អញេយ្យវាទី


"លោកសុរមេធ!" ព្រះថេរៈមានថេរដីកាឡើងបន្ទាប់ពីអង្គុយគិតរកវិធីចងរឹតគូតស៊ូឲ្យជាប់ក្នុងដៃ​ អស់ពេល​យូរបង្គួរ "តាមដែលខ្ញុំកូរណាស្តាប់លោកមកល្មម ចាប់សេចក្តីបានថា លោកមិនព្រមជឿថា មនុស្សយើងអាច​ដឹង​សេចក្តីពិតបានទេ ទោះបីឃើញដោយភ្នែកខ្លួនឯងក៏ដោយ លោកនៅតែមិនជឿថា ភ្នែករបស់លោក​អាច​រាយ​ការសេចក្តីពិតឲ្យលោកដឹងបានទេ អញ្ចឹងមែនទេ?"
"ត្រឹមត្រូវហើយ លោកម្ចាស់ ! " សុរមេធឆ្លើយ​ "មិនត្រឹមតែភ្នែកប៉ុណ្ណោះទេ ដែលខ្ញុំកណាមិនជឿ សូម្បីតែ​សម្លេងដែលត្រចៀកបានឮ ក្លិនដែលច្រមុះបានធុំ រសដែលអណ្តាតបានភ្លក់ ផស្សៈដែលកាយពាល់ត្រូវ និងអារម្មណ៍ដែលចិត្តគិត ខ្ញុំកណាក៏មិនជឿដែរ ​ខ្ញុំកណាចាត់ទុកថា ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត នៅជាអាយតនៈដែលមិនគួរឲ្យជឿទុកចិត្តបាន ព្រោះជួនកាលអាយតនៈទាំងនេះរាយការខុសៗ ឲ្យយើងដឹង ឧទាហរណ៍ដូចជា បើលោកទៅឈរត្រង់កណ្តាលថ្នល់វែងអន្លាយនៃក្រុងរាជគ្រឹះ លោកនឹងមើលឃើញថា ថ្នល់ត្រង់កន្លែងដែលលោកឈរនោះធំល្វឹង ប៉ុន្តែនៅពេលដែលលោកសម្លឹងមើលតាមបណ្តោយថ្នល់ទៅ​ខាង​មុខ លោកនឹងឃើញថា ថ្នល់ស្តួចទៅៗ រហូតដល់ទាំងសងខាងថ្នល់ប្រសព្វមុខគ្នា មើលទៅជាថ្នល់បិទជិត តើលោកជឿទេថាថ្នល់ទៅជាយ៉ាងនោះពិតតាមដែលលោកឃើញដោយភ្នែកឬទេ?" 

យកការស្រលាញ់ធ្វើជាកម្លាំងចិត្តតស៊ូ


---- [ ] កាលពី៣ឆ្នាំមុន ខ្ញុំបានលួចស្រឡាញ់នារីម្នាក់តាមរយះFacebook ដោយទាំងមិនមាន Friend និងមិនហ៊ាន Add ទៅគេឡើយ បានត្រឹមតែមើលរូបគេតាម Facebook ជារៀងរាល់ថ្ងៃ។ ដោយឆាប់ចង់ស្គាល់គេខ្ញុំក៏ស្វែងរក Account Facebook មិត្តរបស់គេម្នាក់ ដើម្បីទំនាក់ទំនងនឹងបានឆាប់ស្គាល់គេ។ រឿងនោះក្លាយជាការពិតមែន ខ្ញុំក៏បានក្លាយជា Friend ជាមួយគេដូចចិត្តដែលប្រាថ្នា។

Monday, July 04, 2016

ទម្លាប់អាក្រក់១០យ៉ាង ដែលបំផ្លាញ ខួរក្បាលរបស់អ្នក ទាំងមិនដឹងខ្លួន


សុខភាព៖ ខួរក្បាលប្រៀប បាននឹងស្ដេច គ្រប់គ្រងអាណាចក្រ នៃរាងកាយ ព្រោះជាអ្នកបញ្ជា គ្រប់យ៉ាងឲ្យដំណើរ ទៅតាមរបៀបរៀបរយ តែបើយើងមិនថែរក្សាវា ឲ្យមានលំនឹងទេ វានឹងមានទុក្ខទោស យ៉ាងច្រើន នៅពេលដែល យើងមាន វ័យកាន់តែជ្រេ ដូចជាជំងឺវង្វេងវង្វាន់ ភ្លេចភ្លាំង អាចលែងដឹង លែងចងចាំ សូម្បីតែខ្លួនឯងថា ជាអ្នកណា ។

Sunday, July 03, 2016

ពេលណាស្នេហាក្លាយជាភ្នក់ភ្លើង


នៅក្រោមដំបូលផ្ទះសុទ្ធតែមានទុក្ខជាកម្មសិទ្ធិខ្លួនឯង មានទុក្ខធ្ងន់ខ្លះ ស្រាលខ្លះ ដូចៗគ្នាទាំងអស់ អ្នកក្រ​គ្មានលុយចាយក៏កើតទុក្ខ។ ក្នុងខណៈពេលដែលអ្នកមានស្តុកស្តម្ភមានប្រាក់មាសដូចគេចាក់គរ ក៏កើតទុក្ខ​បាន ព្រោះដោយសារលុយកាក់មិនអាចទិញសេចក្ដីសុខបាន ប៉ុន្តែពេលខ្លះទៀតលុយទាំងអស់នោះ​មិន​អាចកំចាត់បង់សេចក្ដីទុក្ខដែលមានឲ្យអស់ទៅបាន។ ម្ចាស់សំណួរនេះកើតទុក្ខយ៉ាងខ្លាំង គឺជាមនុស្ស​ដែល​មានលុយកាក់ច្រើនចាយវាយមិនអស់ ប៉ុន្តែបែរជាមានរឿងកើតទុក្ខមិនអាចកែខៃបាន។

ពេញចិត្ត




បទធម្មវិភាគ មិនថាយើងកំពុងធ្វើអ្វី នឹងមានមនុស្សក្លំមើលយើងជានិច្ច មិនថាយើងនិយាយអ្វី ក៏មាន​មនុស្សផ្ចង់ស្តាប់យើងជានិច្ច មិនថាយើងនឹងគិតអ្វី នឹងមានមនុស្សរត់តាមគំនិតរបស់យើងជានិច្ច។

Friday, July 01, 2016

ជីវិតក្រីក្ររបស់គ្រួសារគ្រិស្តៀណូ រ៉ាណាដូ


គេថាមនុស្សកុំមើលងាយមនុស្ស វាសនាមនុស្សម្នាក់ៗមើលមិនឃើញទេ អ្នកមានកុំអាលអរ អ្នកក្រកុំអាលភ័យ អ្វីៗអាចសម្រេចតាមកម្លាំងកម្ម ដែលបានខិតខំសាងឡើងដោយអំណាចចិត្តមិនព្រមចុះចាញ់ងាយៗ ។ ដូចជាជីវិតរបស់រ៉ាណាដូ តើមានមនុស្សប៉ុន្មាននាក់ ថាគាត់មានវាសនាបែបនេះនុ៎ះ!!!​

១៤.សិស្សឯកលោកសញ្ជ័យ


ឯក្រុងរាជគ្រឹះជារាជធានីនៃមគធរដ្ឋ បន្ទាប់ពីបង្រ្កាបប្រាបប្រាមពួកនិគ្រន្ថបានក្នុងវិប្រតិការហើយ កិត្តិយស​ឈ្មោះ​ សម្លេងរបស់ព្រះរេវត្តត្ថេរក៏ល្បឺរន្ទឺឮខ្ចរខ្ចាយទៅពាសពេញរាជធានីនិងតាមភូមិ ឃុំ និគម ជនបទក្បែរ​ខាង ញ៉ាំងសេចក្តីច្រណែននិន្ទាឈ្នានីសនិងអាឃាតព្យាបាទ​ឲ្យកើតដល់ពួកអ្នកបួសក្រៅព្រះពុទ្ធសាសនា ​ជាច្រើនពួក ក្នុងចំណោមអ្នកបួសទាំងនោះ សាស្តាសញ្ជ័យវេលដ្ឋបុត្រដែលធ្លាប់ជាគ្រូរបស់ព្រះសារីបុត្រ និង ព្រះមោគ្គល្លាន មើលទៅហាក់ដូចជាមានសេចក្តីច្រណែនឫស្សាច្រើនជាងសាស្តាដទៃពីព្រោះថា លោក​មាន​កំហឹងកំហល់តាំងពីដំបូងម្លេះ ដែលលោកត្រូវបាត់បង់សាវ័ក សំខាន់ ២ អង្គឲ្យដល់ព្រះ​សមណគោតម  ប៉ុន្តែ​បុញ្ញាធិការរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ធំធេងជាងលោកច្រើនណាស់ លោកទើបទប់សង្កត់ចិត្តស្ថិតនៅ​ក្នុងសន្តាការរហូតមក  រហូតមកដល់ឥឡូវនេះ ហេតុការណ៍សោកាបានកើតឡើងដល់ព្រះពុទ្ធសាសនាហើយ ព្រោះទង្វើរបស់ព្រះទេវទត្ត ធ្វើឲ្យស្ថានភាពរបស់ព្រះពុទ្ធសាសនាក្នុងដែនមគធៈញាប់ញ័ររញ្ជួយ លោក​សញ្ជ័យ​ទើបឆក់ឱកាសសមគួរនេះ ជម្រះបញ្ជីគំនុំសត្រូវចាស់នេះម្តង ដំណឹងបរាជ័យរបស់ពួកនិគ្រន្ថចំពោះ​ ភិក្ខុសាវ័ករបស់ព្រះសមណគោតម ប្រៀបដូចជាប្រេងដែលបាចផ្សាចទៅលើគំនរភ្លើងនៃគំនុំរបស់លោក លោកស្ទើរតែប្រកាសតស៊ូសម្តីថ្វីមាត់ជាមួយនឹងព្រះរេវត្តៈដោយខ្លួនឯង ប៉ុន្តែត្រូវពួកសាវ័កហាមឃាត់