Sunday, August 14, 2016

ពុទ្ធឱវាទ៣យ៉ាង


ព្រះសម្មាសម្ពុទ្ធបានត្រាស់សម្តែងបង្ហាញប្រាប់ផ្លូវ

នៃសេចក្តីសុខមាន ៣ ប្រការ ជាសេចក្តីសុខដ៏ប្រសើរ,

សេចក្តីសុខទី ១ គឺការមិនធ្វើនូវអំពើបាបទាំងពួង ។

សេចក្តីសុខទី ២ គឺការបំពេញនូវសេចក្តីល្អ ឬការប្រព្រឹត្តិ

ធ្វើនូវអំពើល្អទាំងពួង ។ សេចក្តីសុខទី ៣ គឺការព្យាយាម

អប់រំចិត្ត ឬការសម្អាតចិត្តរបស់ខ្លួនឲ្យបានស្អាតផូរផង់ ។

ការអប់រំចិត្តឲ្យបានល្អ កុំឲ្យចិត្តនោះលុះក្នុងអំណាចនៃកិលេស

តណ្ហា គឺជាសេចក្តីសុខដ៏ប្រសើរក្រៃលែង ។ ...

*******************************************************

ចិត្តសុខសាន្ត នាំឲ្យបុគ្គលសុខសាន្ត !


ពុំមានសេចក្តីសុខណា ស្មើនឹងសេចក្តីស្ងប់ឡើយ !

សុខព្រោះធម៌ស្ងប់


នត្ថិ សន្តិ បរំ សុខំ កម្លាំងចិត្តស្ងប់បញ្ចប់ទុក្ខ

គឺព្រះនិព្វានបរមសុខ សុខស្ងប់ចាកទុក្ខព្រោះដឹងធម៌។

ត្រៃសិក្ខា


សីល ~ សមាធិ ~ វិបស្សនា ជាត្រៃសិក្ខាព្រះធម្មយាន
ចម្លងសត្វលោកចាកស្រេកឃ្លាន ឆ្ពោះព្រះនិព្វានក្សេមក្សាន្តពិត។
ព្រះធម៌បរិសុទ្ធព្រះពុទ្ធគុណ ជនានុជន~មានជីវិត

មិនត្រូវប្រមាទប្រមាណគិត សុចរិតប្រព្រឹត្តពិតមានសុខ។

សេចក្ដីរីករាយនឹងលោកនេះ គឺពេញចិត្ត ពេញថ្លើមនឹងទុក្ខ


សេចក្ដីរីករាយនឹងលោកនេះ គឺពេញចិត្ត ពេញថ្លើមនឹងទុក្ខ។
ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលកប្បៈ តថាគតនឹងប្រាប់អ្នកនូវទីពឹងរបស់ពួកសត្វអ្នកឋិតនៅកណ្ដាលនៃស្រះដែលត្រូវជរានិងមច្ចុគ្របសង្កត់ ព្រោះឱឃៈជាភ័យធំកើតឡើងហើយ ។
អកិញ្ចនំ អនាទានំ ឯតំ ទីបំ អនាបរំ
និព្វានំ ឥតិ នំ ព្រូមិ ជារាមច្ចុបរិក្ខយំ ។
ការមិនកង្វល់ ការមិនប្រកាន់មាំ នោះឯងជាទីពឹង ឯទីពឹងក្រៅពីនេះ ពុំមានទេ
តថាគតហៅនូវទីពឹងនោះថា និព្វាន ជាទីអស់ទៅនៃជរានិងមច្ចុ ដោយប្រការដូច្នេះ ។
ឯតទញ្ញាយ យេ សតា
ទិដ្ឋធម្មាភិនិព្វុតា
ន តេ មារវសានុគា
ន តេ មារស្ស បដ្ឋគូ ។

ពួកជនណា ជាអ្នកមានសតិ ដឹងនូវទីពឹងនោះ មានធម៌ឃើញហើយ ពួកជននោះ ជាអ្នកមិនលុះក្នុងអំណាចមារ ។

១៧.សច្ចៈដ៏ប្រសើរ


សុរមេធអង្គុយជ្រងោកមុខគិតមួយស្របក់ហើយក៏សួរឡើងថា "ចុះការដែលគេនិយាយថា អរិយសច្ចៈជាធម៌​ជ្រាលជ្រៅ យល់ដឹងបានដោយកម្រ សិក្សាបានដោយកម្រនុះ តើជាការពិតទេ? លោកម្ចាស់ ! " 
"រឿងនេះមិនពិតទេ" ព្រះថេរៈឆ្លើយតប "តាមការពិត អរិយសច្ចៈជាធម៌ដែលអ្នកផងអាចសិក្សាបានគ្រប់ពេល​ វេលាដោយមិនបាច់ខ្នះខ្នែងអ្វីច្រើនទេ មិនបាច់ដើរផ្លូវទៅណា មិនបាច់មានឧបករណ៍ជាគ្រឿងជំនួយណា ៗ ក្រៅតែពីប្រើបញ្ញាធម្មតានេះឯង ព្រោះហេតុអ្វី? ព្រោះថា អរិយសច្ចៈស្ថិតនៅនឹងយើងគ្រប់គ្នា សេចក្តីទុក្ខក៏​ពេញ​ណែន​ណាន់នៅនឹងខ្លួនយើង សមុទ័យ គឺ ហេតុប្រកើតទុក្ខក៏អាត់ណែននៅនឹងខ្លួនយើង និរោធនិងមគ្គ ដែលយើងត្រូវអប់រំប្រកើតនៅនឹងខ្លួនយើងដោយខ្លួនយើងនិងរបស់យើង កាលបើអរិយសច្ចៈស្ថិតនៅនឹងខ្លួន​យើងទៅហើយបែបនេះ ហេតុនោះយើងអាចសិក្សាអរិយសច្ចៈបានគ្រប់ពេលវេលា គ្រប់ទិវារាត្រី ទាំងទី​បិទ​បាំង​ទាំង​ទីកណ្តាលវាល ទាំងខណៈឈរ ដើរ អង្គុយឬទាំងខណៈដេក" 
"លោកម្ចាស់ ! ខ្ញុំកណាទើបតែដឹងនៅថ្ងៃនេះឯងថា អរិយសច្ចៈជាធម៌ដែលអ្នកណា ៗក៏អាចសិក្សាបាន​សព្វកាល 

Thursday, August 04, 2016

គ្មានទេអ្នកក្រ !!


គ្មានទេអ្នកក្រ !! មានតែអ្នកដែលមានទស្សនៈថា ខ្លួនក្រលំបាក ទើបមើលទៅក្រ។ សួរតាមត្រង់ នៅពេលដែលជួបគ្នា គេមើលពីភាពមានក្រទៅលើអ្វី? មើលលើសម្ភារៈ ឬក៏ត្រូវតែបើកបញ្ជីរសៀវភៅធនាគារបង្ហាញគ្នា?? 

Monday, August 01, 2016

ទម្លាប់អាក្រក់ទាំង ១០ យ៉ាងដែលអាចបំផ្លាញខួរក្បាលរបស់អ្នក


សារនេះបង្ហាញអំពីទម្លាប់អាក្រក់ទាំង ១០ យ៉ាងនៃមនុស្សសម័យថ្មីដែលធ្វើឱ្យ មានផលប៉ះពាល់ និងការវិវត្តរបស់ខួរក្បាល។ ចំនុចទាំងអស់នេះសុទ្ធតែជាការពិតទាំងអស់។ អនុញ្ញាតិឱ្យយើងខ្ញុំពិភាក្សាអំពីផលប៉ះពាល់នៃទម្លាប់អាក្រក់នីមួយៗដែលអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ខួរក្បាល។

១៦.សត្រូវដែលក្លាយជាសិស្ស


កំហកបំណងដ៏ធំសម្បើមធ្វើឲ្យពួកសាវ័កធំ ៗរបស់សញ្ជ័យវេលដ្ឋបុត្រជួបប្រជុំគ្នាដើម្បីពិចារណាទោសកំហុស​ របស់សុរមេធក្នុងយប់នុះឯង ព្រះគណាចារ្យសញ្ជ័យបានមកអង្គុយជាប្រធានក្នុងកិច្ចប្រជុំពិសេសនោះ ។
"នែសុរមេធ ! "គណាចារ្យជរាស្រដីឡើងដោយទឹកមុខស្រងូតស្រងាត់ "បង់កម្លាំងដែលយើងទុកចិត្តរើសយក​ ឯងជាអ្នកតំណាងទៅតស៊ូសម្តីជាមួយនឹងសាវ័ករបស់ព្រះសមណគោតម ត្បិតយើងដាក់ចិត្តជឿស៊ប់​ងប់នឹង​ ចំណេះដឹងនិងសមត្ថភាពព្រមទាំងបដិភាណវាងវៃរបស់ឯង ពីព្រោះឯងបានសម្តែងសមត្ថភាពឲ្យយើង​ឃើញ​មកហើយជាច្រើនដង យើងជឿស្លុងចិត្តថា ឯងនឹងនាំជ័យជម្នះមកកាន់គណៈរបស់យើង ផ្ទុយទៅវិញ ឯង​ត្រឡប់​ជានាំសេចក្តីអាម៉ាស់និងហាយនភាពមកកាន់គណៈ ជួសនឹងថាឯងទៅតស៊ូសម្តីជាមួយនឹងព្រះរេវត្តៈ​ភិក្ខុ​​យ៉ាង​ ខ្លាំងក្លាស្វាហិចស្វាហារប្រាថ្នាយកឈ្នះ ប៉ុន្តែឯងត្រឡប់ជាព្រមចុះចាញ់លោករេវត្តៈនោះយ៉ាង​ងាយ​ស្រួល ឯងធ្វើនេះមិនសមបីបើជាសាវ័កសំខាន់របស់សញ្ជ័យវេលដ្ឋបុត្រទេ ឯងគួរតែទទួលបានទោសទណ្ឌ​តាមសមគួរ"
សុរមេធអង្គុយឱនមុខចុះស្រតឹក